ព័ត៌មានជាតិ
អត្តពលិក ៥៥០នាក់ នឹងជួបសម្ដែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន មុនចេញទៅស៊ីហ្គេម នៅវៀតណាម
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអនុញ្ញាតឲ្យប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការរិនី ៥៥០នាក់ ចូលជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ណែនាំមួយចំនួនពីសម្ដេចតេជោ មុនអត្តពលិកកម្ពុជាចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣១ នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខ ។

យោងតាមប្រសាសន៍របស់ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅកម្ពុជា ក្នុងកិច្ចប្រជុំគណៈកម្មការជាតិ CAMSOC នាព្រឹកមិញ ឯកឧត្តមបានបញ្ជាក់ថា នៅថ្ងៃទី២៨ ខែមេសា ខាងមុខ អត្តពលិកកម្ពុជា ៥៥០នាក់ នឹងមានឱកាសចូលជួបសម្ដែងការគួរសមជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅមជ្ឈមណ្ឌលកោះពេជ្រ វេលាម៉ោង ៨ព្រឹក។

ប្រតិភូទាំង ៥៥០នាក់របស់កម្ពុជារួមមាន ថ្នាក់ដឹកនាំ និងមន្ត្រីកីឡា ចំនួន ៣៥នាក់, អត្តពលិក ចំនួន ៣៦៣នាក់ ក្នុងនោះកីឡាករ ២៣៧នាក់ និងកីឡាការិនី ១២៦នាក់។ ដោយឡែកគ្រូបង្វឹក និងគ្រូជំនួយសរុបចំនួន ៩៣នាក់, គ្រូពេទ្យ ចំនួន ១៨នាក់, អាជ្ញាកណ្ដាល ចំនួន ១៦នាក់, មន្ត្រីដឹកនាំក្រុម ជាប្រធាន និងអគ្គលេខាធិការ ចំនួន ២១នាក់ និង CADA ចំនួន ៤នាក់។

សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នេះនឹងមានកីឡាចំនួន ៤០ប្រភេទដាក់ឱ្យប្រកួត ស្មើនឹង ៥២៦វិញ្ញាសា។
ចំពោះកម្ពុជា នឹងបញ្ជូនកីឡាចំនួន ៣៣ប្រភេទចូលរួម មានអត្តពលិកសរុប ៣៦៣នាក់ រួមមានដូចជា អត្តពលកម្ម, ហែលទឹក, កាយសម្ព័ន្ធ, បាញ់កាំភ្លើង, តេក្វាន់ដូ WT, ប្រណាំងទោចក្រយាន, គុនដាវ, យូដូ, វ៉ូស៊ូ, ចំបាប់, ប្រដាល់សកល, ការ៉ាតេ, កីឡារាំ, ទ្រីយ៉ាត្លុង, ជឺជីតស៊ូ, លើកទម្ងន់, កានូ/កាយ៉ាក, បាល់ទាត់ (បុរស-នារី), បាល់ទះ, បាល់បោះ (5×5 និង 3×3 បុរស-នារី), សីដក់, វាយកូនឃ្លីលើតុ, វាយសី, វាយកូនបាល់, វាយកូនគោល, វ៉ូវីណាម, ប្រដាល់គុនខ្មែរ, ឃីកបុកស៊ីង, ប៉េតង់, កាយវប្បកម្ម, ប៊ីយ៉ា ស្នូកឃ័រ, កីឡាអេឡិចត្រូនិក និងអុកចិន។ ចំពោះ ៧ប្រភេទកីឡាដែលកម្ពុជាពុំចូលរួមមានដូចជា អុកអន្តរជាតិ, បាញ់ធ្នូ, ម៉ូតូទឹក, ប៊ូឡីង, បាល់គប់ (Handball), គុនគូរ៉ាស (Kurash) និង បញ្ចសីលា (Pencak silat)៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


