ព័ត៌មានជាតិ
ឆ្នេរខ្សាច់កោះទន្សាយ នៃខេត្តស្ទឹងត្រែង ក្លាយជាកន្លែងបោះតង់ដ៏ពេញនិយមរបស់ភ្ញៀវទេសចរ
ឆ្នេរខ្សាច់កោះទន្សាយ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានក្លាយជាកន្លែងបោះតង់ និងជាកន្លែងទស្សនាទិដ្ឋភាពប្លែកៗដ៏ពេញនិយមរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តដែលជាទីតាំងរមណីយដ្ឋានទេសចរណ៍មួយនៅតាមបណ្ដោយដងទន្លេមេគង្គលើនៃតំបន់រ៉ាមសារ។

លោក លី មីណា អភិបាលស្រុកនេះ បានបញ្ជាក់ថា សក្តានុពលធម្មជាតិទាំងនេះ បានអំណោយផលល្អទៅលើវិស័យទេសចរណ៍ ហើយអាជ្ញាធរ ស្រុកកំពុងជំរុញឲ្យប្រជាសហគមន៍ យកចិត្តទុកដាក់អនុវត្តទៅតាមគោលការណ៍របស់មន្ទីរទេចរណ៍ ធ្វើយ៉ាងណាយកចិត្តទុកដាក់បម្រើសេវាកម្មទេសចរណ៍ ជូនភ្ញៀវឱ្យពេញចិត្ត ពេលបានមកទស្សនាម្ដងហើយ ឱ្យចង់មកម្ដងទៀត។

លោកអភិបាលស្រុកបន្តថា ជាមួយគ្នានេះប្រជាសហគមន៍ទាំងអស់ត្រូវលើកកម្ពស់សេវាកម្មគ្រប់បែបយ៉ាងសម្រាប់លើកស្ទួយវិស័យទេសចរណ៍ ទាំងវិស័យដឹកជញ្ជូន ការរៀបចំលក់ដូរអាហារមានគុណភាព លក់ក្នុងតំលៃសមរម្យ និងរៀបចំទីតាំងស្នាក់នៅមានបរិស្ថានស្អាត ប្រកបដោយផាសុខភាព។
លោក ស៊ីន សុភា សមាជិកសហគមន៍អេកូទេសចរណណ៍ថា ភ្ញៀវទេសចរទាំងនៅក្នុងស្រុក និងក្រៅស្រុក ដែលនិយមការធ្វើដំណើរកម្សាន្ត មិនគួរមើលរំលងទេ អ្នកទេសចរអាចទទួលបាននូវអារម្មណ៍ថ្មី ម្ហូបរបៀបខ្មែរឡាវទាំងឡាយដែលយើងពុំធ្លាប់បានជួបប្រទះ ។

លោកបន្តថា ឆ្នេរខ្សាច់នេះភ្ញៀវទេសចរមិនត្រឹមតែបោះតង់ទេ អាចជិះទូកមើលព្រៃលិចទឹក កោះតូចធំ តំបន់រ៉ាមសាតាមជិត តាមឆ្ងាយរីករាយជាមួយធម្មជាតិ និងមើលហ្វូងក្អែកទឹក សត្វស្លាបរាប់ ពាន់ក្បាលហើរទុំ តាមដើមឈើ លើកោះមើលសម្រស់ធម្មជាតិ ប្រែពណ៍ទៅតាមរដូវកាល និងមើលព្រះសូរិយារៀបអស្ដង្គតទៀតផង។

សូមបញ្ជាក់ថា៖រមណីយដ្ឋានបុរីអូរស្វាយសែនជ័យភ្ញៀវទេសចរមកលេងកម្សាន្តបានបោះតង់នៅកោះទន្សាយបានទស្សនា សត្វស្លាបនៅតាមដងទន្លេមេគង្គ.ពេលថ្ងៃលិចក៍ដុចថ្ងៃរះ.ទស្សនាព្រៃលិចទឹក មានដើមរំចេង.ក្រែង រាំង ដើមជ្រៃ.និងថ្មប៉ប្រះទឹកពំនូកខ្សាច់សក្បុសដែលជាធនធានសក្តានុពលធម្មជាតិ អំណោយផលទៅលើវិស័យទេសចរណ៍សម្រាប់ទាក់ទាញភ្ញៀវឲ្យមកលេងកម្សាន្តម្តងហើយចង់មកម្តងទៀត៕
អត្ថបទ៖ ងិនលីម







-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


