ព័ត៌មានជាតិ
អ្នកជំនាញអប់រំ ណែនាំដល់សិស្សនិស្សិតបង្កើនការប្រុងប្រយ័ត្ន ទោះកូវីដនៅកម្ពុជាធ្លាក់ដល់សូន្យ
លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានធ្វើការណែនាំដល់សិស្សនិស្សិតត្រូវតែបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្លាំងក្លាបន្ថែមទៀត ទោះបីជាស្ថានភាពការឆ្លងជំងឺកូវីដ-១៩ ធ្លាក់ដល់សូន្យក៏ដោយ។

លោកបណ្ឌិតបានមានប្រសាសន៍នៅថ្ងៃទី០៨ ខែឧសភានេះថា៖ “ខ្ញុំសូមបញ្ជាក់បន្តិចថា យើងសូន្យគឺទទួលជ័យជំនះទៅលើព្រឹត្តិការណ៍ ២០ កុម្ភៈ ឆ្នាំ២០២១ គឺសម្តេចតេជោមានប្រសាសន៍អីចឹង គឺសូន្យថ្ងៃម្សិលមិញហ្នឹង។ ប៉ុន្តែ មិនមានជ័យថា កូវីដ-១៩ អស់ពីលើផែនដីទេ វានៅតែមាន។ យើងចេះតែខ្លាចព្រោះគ្មាននរណាមួយអាចគ្រប់គ្រងវាបាន១០០ភាគរយទេ ខ្លាចវាមានការឆ្លងរាលដាលជាថ្មី បង្កើតជាព្រឹត្តិការណ៍ថ្ងៃណាមួយទៀតដែលបង្កើតបានជាយុទ្ធនាការ។ ប្រសិនបើមេរោគថ្មីមកទៀត អាចបិទទៀត”។
លោកបណ្ឌិត បានបន្តទៀតថា ថ្មីៗនេះវិធានការរបស់រាជរដ្ឋាភិបាលគឺដោះកាតព្វកិច្ចចេញលើការពាក់ម៉ាស។ នៅតាមគ្រឹះស្ថានឧត្តមសិក្សានានាមាននិស្សិតចូលច្រើន ហើយមាននិស្សិតខ្លះពាក់ម៉ាស និងខ្លះទៀតមិនពាក់ អាស្រ័យទៅលើសិទ្ធិសេរីភាពរបស់គាត់ ព្រោះថារាជរដ្ឋាភិបាលមិនតម្រូវឱ្យមានកាតព្វកិច្ចពាក់ម៉ាសទៀតទេ។ នៅលើសិស្សទេសិស្សគាត់ចង់ពាក់ក៏ពាក់ទៅ។

លោកបណ្ឌិត បានបន្ថែមថា ចំពោះការសិក្សាវិញនៅតាមគ្រឹះស្ថានសិក្សាឯកជន យើងនៅតែប្រកាន់យកវិធីសាស្ត្រតាមអនឡាញភ្លើស ឬអនឡាញបូកដដែល។ មានន័យថា ពាក់កណ្តាលរៀននៅក្នុងថ្នាក់ និងពាក់កណ្តាលទៀតរៀននៅខាងក្រៅ ឬនៅផ្ទះ ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ ព្រោះជាវិធិសាស្ត្រមួយដ៏ល្អ ហើយយើងក៏មិនចាំបាច់ស្នើសុំទៅក្រសួងអប់រំ យុវជន និងកីឡា លើកលែងកាតព្វកិច្ចពាក់ម៉ាសនោះទេ។
យ៉ាងណាក៏ដោយ លោកបណ្ឌិតបានផ្តល់សិទ្ធិសេរីភាពឱ្យសិស្សនិស្សិតជាអ្នកសម្រេចដោយខ្លួនឯងថា ពាក់ម៉ាស់ ឬមិនពាក់នៅក្នុងថ្នាក់ ជាសិទ្ធិរបស់ពួកគេ។ លោកបណ្ឌិតបានបន្តទៀតថា ទោះបីជាមានការលើកលែងការពាក់ម៉ាស់ក៏ដោយ ក៏ការពាក់ម៉ាស់នៅមានប្រយោជន៍ខ្លះៗនៅតាមទីកន្លែងមួយចំនួនដែលតម្រូវឱ្យពាក់ម៉ាស់ដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


