ព័ត៌មានជាតិ
លោក សាយ សំអាល់ ៖ ឧទ្យានជាតិកែប គឺជាបំណែកនៃការផ្សារភ្ជាប់រវាងតំបន់អភិរក្សធម្មជាតិ ជាមួយនឹងទីក្រុងកែប
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានថ្លែងថា ឧទ្យានជាតិកែប នឹងប្រែក្លាយជាជីវិតថ្មីដ៏ស្រស់ត្រកាល សម្រាប់ប្រជាពលរដ្ឋដែលរស់នៅខេត្តកែប ក៏ដូចជាភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។ លោករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងវេទិកាកេសរកូលជាតិ លើកទី២ នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ នៅអគារខេមរានី រាជធានីភ្នំពេញ។

លោក សាយ សំអាល់ បានឲ្យដឹងបន្តថា ឧទ្យានជាតិកែប គឺជាបំណែកនៃការផ្សារភ្ជាប់រវាងតំបន់អភិរក្សធម្មជាតិ ជាមួយនឹងទីក្រុងកែប ដែលមានសក្តានុពលទេសចរណ៍តំបន់ឆ្នេរសមុទ្រ និងជាតំបន់លំហែកាយដ៏ពេញនិយម របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

បើតាមលោករដ្ឋមន្ត្រី ក្រសួងបរិស្ថាន ក៏នឹងត្រៀមរៀបចំឲ្យកាន់តែប្រសើរឡើងនៅតាម ឧទ្យានជាតិមួយចំនួនទៀត ដូច ជា៖ តំបន់ស្ទឹងពពក រមណីយដ្ឋានធម្មជាតិគិរីរម្យ និងរមណីយដ្ឋានធម្មជាតិភ្នំគូលេន ឲ្យស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីបង្កភាពងាយស្រួល និងបង្កើនភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តកាន់តែច្រើន ព្រមទាំងធានាបានភាពគង់វង្សយូរអង្វែងដល់ការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជា ផងដែរ។

សូមជម្រាបថា ក្រសួងបរិស្ថាន មានការងារស្នូលដ៏សំខាន់ក្នុងការធានាការ គ្រប់គ្រង និងអភិរក្សជីវៈចម្រុះ ប្រកបដោយ ចីរភាពនៅកម្ពុជា ដែលរហូតមកដល់ពេលនេះ មានទីតាំងអភិរក្សជីវៈចម្រុះចំនួន ៧៤ រួមមាន៖ ឧទ្យានជាតិ ដែនជម្រកសត្វព្រៃ និងតំបន់ការពារទេសភាព ជាដើម៕
អត្ថបទ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


