សន្តិសុខសង្គម
នៅភ្នំពេញនឹងប្រើប្រាស់កម្លាំងជាង ៤,៦០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់អំឡុងពេលបោះឆ្នោត
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់កម្លាំងជាង ៤,៦០០នាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់ អំឡុងពេលបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ។

ថ្លែងបើកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសម្រាប់ដំណើរការបោះឆ្នោតខាងមុខ កាលពីថ្ងៃទី ២៤ ឧសភា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងនគរបាលរាជធានីភ្នំពេញ ត្រូវត្រៀមមធ្យោបាយ សម្ភារៈ និងកម្លាំង ចេញការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋឲ្យទទួលបានសុខសុវត្ថិភាពល្អ ហើយត្រូវការពារនៅមណ្ឌល និងការិយាល័យបោះឆ្នោត អនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់បោះឆ្នោត គឺជាកម្លាំងបម្រើប្រជាពលរដ្ឋពិតប្រាកដ សុភាពរាបសាមិនមែនជាកម្លាំង ឈរការពារគំរាមកំហែងប្រជាពលរដ្ឋនោះទេ ធ្វើបែបនេះដើម្បីចៀសវាងកុំឲ្យមានការចោទកាន់ មកលើអាជ្ញាធរសមត្ថកិច្ច។

លោកឧត្តមសេនីយ៍ឯក ស ថេតក៏ បានណែនាំកម្លាំងសមត្ថកិច្ច កុំនៅក្បែរប្រជាពលរដ្ឋចូលទៅបោះឆ្នោត ដោយកម្លាំងការពារនៅឲ្យឆ្ងាយពីការិយាល័យបោះឆ្នោត យ៉ាងហោចណាស់ ១៥ម៉ែត្រ។ ចំពោះអ្នកការពារនៅខាងក្នុងទីតាំងបោះឆ្នោត ត្រូវស្លៀកពាក់ឯកសណ្ឋានការងារ ពាក់មួក និងក្រវាត់ក។ ចំណែកកម្លាំងការពារបរិវេណ នៅខាងក្រៅទីតាំងបោះឆ្នោត គឺនៅឲ្យឆ្ងាយយ៉ាងហោចណាស់ ១០០ម៉ែត្រ ដែលស្លៀកពាក់ឯកសណ្ឋានឈុត។

លោកស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្រៅពីកម្លាំងឈរជើងការពារការិយាល័យ និងមណ្ឌលបោះឆ្នោត ក៏ត្រូវត្រៀមរួចជាស្រេចនូវកម្លាំងចេញអន្តរាគមន៍ ដែលត្រូវឈរជើង នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ និងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងអន្តរាគមន៍នេះ គឺត្រៀមចេញដោះស្រាយសភាពការណ៍សន្តិសុខ នៅពេលកើតមានហេតុការអ្វីមួយ កើតឡើងនៅពេលបោះឆ្នោត។

គួរបញ្ជាក់ថា នៅក្នុងដំណាក់កាល នៃការបោះឆ្នោតខាងមុខនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់កម្លាំងជាង ៤,៦០០នាក់។ បើយោងតាមតារាងព័ត៌មាន របស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ គឺមានប្រជាពលរដ្ឋ បានចូលរួមចុះឈ្មោះបោះឆ្នោត មានចំនួន ៨៩៩,៦៨៨នាក់ មានមណ្ឌលបោះឆ្នោត ២៦៥ មណ្ឌល។ ក្នុងនោះ មានការិយាល័យបោះឆ្នោត ២,១៩៧ ការិយាល័យ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


