ជីវិតកម្សាន្ដ
ឆ្នាំនេះ តារាបង្ហាញម៉ូដ ១០ រូប កំពុងល្បីល្បាញខ្លាំង នៅលើ Instagram
Instagram គឺជាវេទិកាចែករំលែករូបថត និងវីដេអូឈានមុខគេដែលគ្រប់គ្រងដោយ Facebook។ បណ្ដាញសង្គមនេះ មានការពេញប្រើប្រាស់មជ្ឈដ្ឋានទូទៅ ក្នុងនោះក៏មានបុគ្គលល្បីៗជាច្រើន ប្រើប្រាស់ដូចជា៖ តារាបង្ហាញម៉ូដ តារាសម្ដែង និងមហាសេដ្ឋីជាដើម។
ថ្ងៃនេះកម្ពុជាថ្មី នឹងនាំប្រិយមិត្តមកស្គាល់តារាបង្ហាញម៉ូដ ១០ រូប ដែលមានឥទិ្ធពលនៅលើ Instagram។
១ Kim Kardashian
គឺជាតារាម៉ូដែលដ៏ល្បីបំផុតនៅលើ Instagram នាងមានអ្នកគាំទ្រយ៉ាងច្រើន មកពីជុំវិញពិភពលោក និងគ្រប់វេទិកាប្រព័ន្ធផ្សព្វផ្សាយរបស់នាង។ នាងមានអ្នកតាមដានច្រើនជាង ៣១២ លាននាក់ នៅលើ Instagram ដែលជាតារាម៉ូដែលមានតម្លៃខ្លួនថ្លៃបំផុត នាពេលបច្ចុប្បន្ននេះ។
២ Kendall Jenner
តារាម៉ូដែលវ័យ២៦ឆ្នាំរូបនេះ មានអ្នកតាមដាន២៣៧លាននាក់នៅលើ Instagram ដែលបង្ហាញពីភាពល្បីល្បាញរបស់នាងយ៉ាងច្បាស់។ Kendall ចាប់អាជីពជាតារាបង្ហាញម៉ូដ តាំងពីតូចនៅពេលនាងមានអាយុទើបតែ១៤ឆ្នាំ។ នាងបានលេចមុខលើទំព័រក្របមុខទស្សនាវដ្ដីអន្តរជាតិជាច្រើនរួមមាន Vogue, Love, Forbes និងជាច្រើនទៀត។ នាងជាប់ឈ្មោះក្នុងចំណោមតារាម៉ូដែល ដែលរកចំណូលបានច្រើនបំផុតក្នុងពិភពលោក។
៣ Gigi Hadid
គឺជាតារាបង្ហាញម៉ូដវ័យក្មេងដ៏ពេញនិយមមួយរូប នៅក្នុងវិស័យម៉ួដ។ នាងមានអ្នកគាំទ្រយ៉ាងច្រើននៅជុំវិញពិភពលោកដែលគណនី Instagram របស់នាងមានអ្នក Follow ជាង ៧៤.២ លាននាក់។ នៅក្នុងឆ្នាំ ២០១៦ នាងបានក្លាយជាតារាបង្ហាញម៉ូដអន្តរជាតិដ៏លេចធ្លោម្នាក់ ក្រៅពីនេះ នាងមានកុងត្រាជាមួយក្រុមហ៊ុនល្បីឈ្មោះ និងម៉ាកធំៗជាច្រើនដូចជា BMW, Tommy Hilfiger, និង Victoria’s Secret ។
៤ Bella Hadid
គឺជាតារាម៉ូដែលអាមេរិកដ៏ពេញនិយម និងមានអ្នកគាំទ្រយ៉ាងច្រើន ដែល Instagram របស់នាងមានអ្នកតាមដានជាង ៥២.១ លាននាក់មកពីជុំវិញពិភពលោក។ នាងត្រូវបានជ្រើសរើសជាតារាម៉ូដែលប្រចាំឆ្នាំ ដោយទស្សនាវដ្ដីអន្តរជាតិ Models.com។ លើសពីនេះ នាងគឺជាតារាម៉ូដែលស្រីដែលមានជាងគេ បំផុតក្នុងពិភពលោក។
៥ Emily Ratajkowski
តារាម៉ូដែលស្រីរូបនេះ មានអ្នកតាមដានជាង ២៩,២ លាននាក់នៅលើ Instagram។ នាងកើតនៅថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ១៩៩១ ហើយចាប់ផ្ដើមអាជីពជាតារាបង្ហាញម៉ូដតាំងពីតូច។ យុវវ័យភាគច្រើនច្បាស់ជាស្គាល់នាង ព្រោះនាងមានឥទ្ធិពលខ្លាំងទៅលើការបញ្ចេញស្ទាញការថតរូប និងវីដេអូផ្សព្វផ្សាយឲ្យម៉ាកយីហោល្បីៗនៅលើ Instagram ។
៦ Irina Shayk
គឺជាតារាម៉ូដែលដែលពេញនិយមបំផុតនៅលើ Instagram ដែលមានអ្នកតាមដានជាង ១៨.៣ លាននាក់។ តារាម៉ូដែលជនជាតិរុស្សីរូបនេះ នៅក្នុងវ័យកុមារភាពបានចាប់ផ្ដើមអាជីពជាតារាម៉ូដែល និងបានចូលរួមក្នុងការប្រលងសម្រស់ជាច្រើន។ នៅក្នុងឆ្នាំ ២០០៧ នាងទទួលបានភាពលេចធ្លោ បន្ទាប់ពីទទួលបានកិច្ចសន្យាជាមួយ Intimissimi Lingerie នឹងក្នុងឆ្នាំ ២០១០ នាងទទួលបានពានរង្វាន់តារាម៉ូដែលអន្តរជាតិល្អបំផុត។
៧ Candice Swanepoel
គឺជាតារាម៉ូដែលដ៏ពេញនិយមបំផុតមួយទៀត ដែលមានអ្នកតាមដាន ១៧.៤ លាននាក់នៅលើ Instagram។ នាងកើតនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ១៩៨៨ នៅ Mooiriver ប្រទេសអាហ្វ្រិកខាងត្បូង។ នៅក្នុងឆ្នាំ ២០១២ នាងត្រូវបានចុះបញ្ជីនៅក្នុងបញ្ជីរបស់ Forbes នៃតារាម៉ូដែលដែលរកបានចំណូលច្រើនជាងគេទាំងដប់ នៅលើពិភពលោក។ បច្ចុប្បន្ននេះ នាងគឺជាតារាម៉ូដែលស្រីដ៏ល្បីមួយរូប មិនត្រឹមតែនៅលើ Instagram តែប៉ុណ្ណោះទេ ប៉ុន្តែលើពិភពលោកផងដែរ។
៨ Rosie HW
តារាវ័យ ៣៥ ឆ្នាំរូបនេះក៏ត្រូវបានគេស្គាល់ផងដែរ សម្រាប់ជំនាញសម្ដែងដ៏ពិសេសរបស់នាង។ នាងកើតនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ១៩៨៧ នៅ Devon ប្រទេសអង់គ្លេស។ នាងមានអ្នកតាមដានជាង ១៥.២ លាននាក់នៅលើ Instagram ។នាងមានសម្រស់ស្រស់ស្អាត និងជាសង្សាររបស់តារាសម្ដែងដ៏ល្បី Jason Statham។
៩ Adrian Lima
នៅលើ Instagram របស់នាងមានអ្នកតាមដានជាង ១៤.៤ លាននាក់។ នៅអាយុត្រឹមតែ ១៣ ឆ្នាំ នាងបានឈ្នះការប្រកួតជាកំពូលតារាបង្ហាញម៉ូតរបស់ Ford នៃប្រទេសប្រេស៊ីល។ នៅឆ្នាំ ២០០០ នាងបានក្លាយជាតារាម៉ូដែលនៅក្នុងកម្មវិធីបង្ហាញម៉ូដ Victoria’s Secret និងក្នុងឆ្នាំ ២០១២ នាងមានកំណត់ត្រានៃការរកប្រាក់ចំណូលខ្ពស់បំផុត ៧.៣ លានដុល្លារក្នុងមួយឆ្នាំ។
១០ Sara Sampaio
នាងគឺជាតារាម៉ូដែលជនជាតិព័រទុយហ្គាល់ និងល្បីល្បាញបំផុតដោយមានអ្នក Follow ៨.១ លាននាក់នៅលើគណនី Instagram របស់នាង។ មុនពេលចាប់ផ្ដើមអាជីពរបស់នាង Sara គឺជាម្ចាស់ជ័យលាភីនៅក្នុងកម្មវិធី Cabelos Pantene ២០០៧ ហើយក៏បានផ្សាយពាណិជ្ជផលិតផល AX body spray ផងដែរ។ នាងក៏បានចូលរួមដើរបង្ហាញម៉ូដនៅក្នុងកម្មវិធីបង្ហាញម៉ូដ Victoria’s Secret ហើយនាងក៏បានបង្ហាញខ្លួននៅក្នុង Vogue, Elle និង GQ ផងដែរ៕
ប្រែសម្រួល៖ នាងតូច
ចុចអាន៖តារាស្រី ៥ រូប ល្បីល្បាញថាស្អាត និងកំពុងអង្រួនលើឆាកដើរម៉ូដអន្តរជាតិមិនធម្មតា
ចុចអាន៖តើតារាល្បីៗណាខ្លះ ទទួលបានពានច្រើនជាងគេ ក្នុងកម្មវិធី Billboard Music Awards ?

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ