ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី នឹងផ្អាកនាំចេញមាន់រាប់លានតោន ទុកផ្គត់ផ្គង់ក្នុងប្រទេស
ប្រទេសម៉ាឡេស៊ីនឹងផ្អាកការនាំចេញមាន់ចំនួន ៣.៦ លានតោនក្នុងមួយខែ ចាប់ពីថ្ងៃទី១ ខែមិថុនាតទៅ ខណៈដែលប្រទេសនេះប្រឈមមុខនឹងការខ្វះខាតសាច់មាន់ រួមជាមួយនឹងតម្លៃឡើងខ្ពស់ជាដើម ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Ismail Sabri Yaakob បាននិយាយថា ការហាមឃាត់ការនាំចេញសត្វមាន់នេះនឹងដំណើរការរហូតដល់ការផលិត និងតម្លៃសាច់ក្នុងប្រទេសមានស្ថិរភាពវិញ ។
ចំណាត់ការនេះដែរបានបង្កើនក្តីបារម្ភសម្រាប់ប្រទេសសិង្ហបុរី ដែលពឹងផ្អែកខ្លាំងលើការផ្គត់ផ្គង់អាហាររបស់ម៉ាឡេស៊ី ។ យោងតាមទិន្នន័យរបស់ទីភ្នាក់ងារអាហារសិង្ហបុរីបានឲ្យដឹងថា ប្រហែលមួយភាគបីនៃការផ្គត់ផ្គង់សាច់មាន់របស់សិង្ហបុរីក្នុងឆ្នាំ ២០២១ ត្រូវបាននាំចូលពីប្រទេសម៉ាឡេស៊ី ខណៈទីផ្សារនាំចេញសាច់មាន់ផ្សេងទៀតរបស់ម៉ាឡេស៊ីរួមមានប្រទេសថៃ ជប៉ុន និងហុងកុង ។

លោក Yakoob បាននិយាយថា បន្ថែមពីលើវិធានការកែសម្រួលការនាំចេញ អាជ្ញាធរម៉ាឡេស៊ីនឹងស្វែងរកការបង្កើនផលិតកម្មមាន់ ដកការអនុញ្ញាតនាំចូលមួយចំនួន និងស៊ើបអង្កេតពាក់ព័ន្ធនឹងការដំឡើងថ្លៃសាច់មាន់ជាដើម ។
គួរបញ្ជាក់ថា ម៉ាឡេស៊ីជាប្រទេសចុងក្រោយបំផុតដែលដាក់កំហិតលើការនាំចេញអាហារដើម្បីឆ្លើយតបនឹងការឡើងថ្លៃ ខណៈឥណ្ឌូណេស៊ីក៏ផ្អាកការនាំចេញប្រេងដូងផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Vietnam Plus
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


