ព័ត៌មានអន្ដរជាតិ
មិនធ្លាប់មានសោះ! ប្រជាជនលីទុយអានី នាំគ្នារៃលុយ ទិញយន្តហោះគ្មានមនុស្សបើក ស៊េរីទំនើប ឲ្យ អ៊ុយក្រែន
ប្រជាជនលីទុយអានី នាំគ្នារៃអង្គាសប្រាក់បានចំនួន ៣លានអឺរ៉ូ (៣.២លានដុល្លារអាមេរិក) ក្នុងរយៈពេលត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ដើម្បីទិញយន្តហោះគ្មានមនុស្សបើកយោធាដ៏ទំនើប ឲ្យប្រទេសអ៊ុយក្រែន។

ទូរទស្សន៍អនឡាញលីទុយអានី Laisves TV ដែលបើកយុទ្ធនាការរៃអង្គាសនេះ បានផ្សាយថា មនុស្សរាប់រយនាក់ បានបរិច្ចាគប្រាក់បន្តិចម្នាក់ៗ។
លោក Beshta Petro ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសលីទុយអានី បានប្រាប់ទូរទស្សន៍ Laisves TV ថា “នេះជាករណីដំបូងក្នុងប្រវត្តិសាស្ត្រ ដែលប្រជាជនសាមញ្ញ នាំគ្នារៃអង្គាសប្រាក់ដើម្បីទិញរបស់មួយដូចជា យន្តហោះគ្មានមនុស្សបើក Bayraktar។ វាជារឿងដែលមិនធ្លាប់មានពីមុនមកសោះ វាមិនគួរឲ្យជឿទេ”។

គួរបញ្ជាក់ថា អ៊ុយក្រែនបានទិញយន្តហោះគ្មានមនុស្សបើកប្រដាប់អាវុធប្រភេទ Bayraktar TB2 ជាង២០គ្រឿងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបានបញ្ជាទិញ ១៦ គ្រឿងទៀតកាលពីថ្ងៃទី ២៧ ខែមករា។ យន្តហោះនោះនោះត្រូវបានចែកចាយនៅដើមខែមីនា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ UN៖ ជនស៊ីវិល ៣៩៩៨ នាក់ស្លាប់ក្នុងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


