ព័ត៌មានអន្ដរជាតិ
ស្លាប់កើនដល់ ៥៩នាក់ ដោយសាររន្ទះបាញ់ និងបំណាក់ដីនៅឥណ្ឌា និងបង់ក្លាដែស
មនុស្សចំនួន ៥៩ នាក់ហើយ ត្រូវបានគេដឹងថា ស្លាប់នៅក្នុងការវាយប្រហារដោយរន្ទះបាញ់ និងបំណាក់ដីដែលបង្កឡើងដោយព្យុះមូសុងដ៏ខ្លាំងក្លា នៅក្នុងប្រទេសឥណ្ឌា និងបង់ក្លាដែស។
ស្របពេលជាមួយគ្នានោះ មនុស្សរាប់លាននាក់ត្រូវជាប់គាំង ខណៈបុគ្គលិកសង្គ្រោះបន្ទាន់ ព្យាយាមតស៊ូដើម្បីទៅដល់អ្នកដែលរងផលប៉ះពាល់។
ក្រុមអ្នកព្យាករណ៍ព្រមានថា ទឹកជំនន់ត្រូវបានគេរំពឹងថា នឹងកាន់តែអាក្រក់ទៅៗក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
មន្ត្រីរដ្ឋាភិបាលបង់ក្លាដែស ចាត់ទុកទឹកជំនន់នាពេលថ្មីៗនេះថាជា គ្រោះមហន្តរាយដ៏អាក្រក់បំផុតរបស់ប្រទេសចាប់តាំងពីឆ្នាំ ២០០៤មក។
ភ្លៀងធ្លាក់ឥតឈប់ឈរក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ បានធ្វើឲ្យជន់លិចនៅតំបន់ភាគខាងជើងឆៀងខាងកើតរបស់ប្រទេស។ ទឹកជំនន់មានសភាពធ្ងន់ធ្ងរ ដោយសារតែទឹកហូរខ្លាំងចុះពីភ្នំនៅក្នុងប្រទេសជិតខាងឥណ្ឌា។
សាលារៀនត្រូវបានបំប្លែងទៅជាជម្រកបណ្តោះអាសន្ន ហើយកងទ័ពត្រូវបានដាក់ពង្រាយដើម្បីជម្លៀសក្រុមគ្រួសារ ដែលត្រូវបានកាត់ផ្តាច់ចេញពីសហគមន៍ជិតខាង ដោយសារតែទឹកឡើងខ្លាំង។
នៅរដ្ឋ Assam ក្នុងប្រទេសឥណ្ឌា មនុស្សជាង ១.៨លាននាក់ បានរងផលប៉ះពាល់ដោយទឹកជំនន់ បន្ទាប់ពីភ្លៀងធ្លាក់ឥតឈប់ឈររយៈពេលប្រាំថ្ងៃ។
ប្រមុខរដ្ឋ Assam លោក Himanta Biswa Sarma បានប្រាប់អ្នកយកព័ត៌មានថា លោកបានណែនាំមន្ត្រីស្រុកឲ្យផ្តល់ជំនួយ និងការជួយសង្គ្រោះចាំបាច់ទាំងអស់ ដល់អ្នកដែលជាប់នៅក្នុងទឹកជំនន់។
គួរបញ្ជាក់ថា ភ្លៀងធ្លាក់ក្នុងសប្តាហ៍នេះ បានកើតឡើងស្របពេលដែលតំបន់ Sylhet របស់ប្រទេសបង់ក្លាដែស នៅតែងើបឡើងវិញពីគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជិតពីរទសវត្សរ៍ កាលពីចុងខែឧសភា នៅពេលដែលមនុស្សយ៉ាងតិច ១០នាក់បានស្លាប់ និង ៤លាននាក់ផ្សេងទៀត រងផលប៉ះពាល់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ទឹកជំនន់នៅឥណ្ឌា និងបង់ក្លាដែស សម្លាប់មនុស្សច្រើននាក់ និងរាប់លាននាក់ទៀតកំពុងជាប់គាំង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន