សុខភាព
ញ៉ាំអាហារហឹរ អាចប៉ះពាល់សុខភាពបេះដូងដែរទេ?
ការញ៉ាំអាហារហឹរ អាចបង្កការលំបាកដល់យអ្នកញ៉ាំ ធ្វើឲ្យមានសភាពក្ដៅក្រហល់ក្រហាយ និងករណីខ្លះអាចមានអាការឈឺទ្រូង ចង្អោរ និងបែកញើសដែលសភាពនេះ មានលក្ខណៈស្រដៀងគ្នាទៅនឹងអាការៈជំងឺបេះដូងដែរ។ ហេតុដូច្នេះហើយតើការញ៉ាំអាហារហឹរអាចមានផលប៉ះពាល់ដល់សុខភាពបេះដូងដែរទេ?

ឆ្លើយតបទៅនឹងសំណួរនេះ វេជ្ជបណ្ឌិត Jeffrey H. Johnson, MD, ឯកទេសជំងឺបេះដូង ក្នុងទីក្រុង Knoxville សហរដ្ឋអាមេរិក មានប្រសសាសន៍ថា វាជារឿងមិនពិតនោះទេ ដែលរបបអាហារហឺរមានផលអាក្រក់ចំពោះបេះដូង។ ការបង្ហាញអាការៈមួយចំនួនតូច ស្រដៀងគ្នាទៅនឹងជំងឺបេះដូង វាមិនមែនជា រោគសញ្ញាជំងឺបេះដូងនោះទេ ដោយគ្រាន់តែជាការប្រតិកម្មនៃរសជាតិហឺរតែប៉ុណ្ណោះ។ បើរបបអាហារ បង្កផលប៉ះដល់បេះដូងមានតែការផឹកគ្រឿងស្រវឹងច្រើន ការទទួលទានអាហារដែលមានជាតិខ្លាញ់ឆ្អែត ខ្លាញ់ trans សូដ្យូម និងជាតិស្ករបន្ថែម ញឹកញាប់។
ការសិក្សាបានបង្ហាញថា អាហារហឹរមិនត្រឹមតែមិនប៉ះពាល់ដល់បេះដូងប៉ុណ្ណោះទេ ថែមទាំងមានប្រយោជន៍សម្រាប់សុខភាពសរសៃឈាមបេះដូង ប្រសិនបើអាហារហឹរទាំងនោះ ជាប្រភេទអាហារហឹរមានសារធាតុ capsaicin ដែលជាសារធាតុគីមីកើតឡើងពីធម្មជាតិ សម្បូរនៅក្នុងផ្លែម្ទេសក្រហម និង ម្រេច។
ការសិក្សាក្នុងឆ្នាំ២០១៧ បានពន្យល់ថា អាហារហឹរមានគុណសម្បតិ្ដ ជួយសម្រួលដល់ការគ្រប់គ្រងសម្ពាធឈាមក្នុងរាងកាយ មិនត្រឹមតែប៉ុណ្ណោះ បើញ៉ាំអាហារហឹរជាប្រចាំ នឹងមានសម្ពាធឈាមទាប បើធៀបទៅនឹងអ្នកដែលមិនញ៉ាំអាហារហឹរ។ មួយវិញទៀត ការញ៉ាំអហារហឹរ អាចធ្វើឲ្យយើងងាយនឹងកាត់បន្ថយរសជាតិប្រៃ ពោលមិនសូវប្រើប្រាស់អំបិលក្នុងម្ហូបនោះទេ។

បើយោងតាមការស្រាវជ្រាវនៅ មន្ទីពេទ្យ Cleveland អាមេរិក អ្នកដែលញ៉ាំម្ទេសជាប្រចាំប្រហែលជា ២៣% ទៅ ២៦% ទំនងជាមិនសូវស្លាប់ដោយសារជំងឺបេះដូង ឬមហារីក។ អ្នកដែលញ៉ាំម្ទេសក៏ត្រូវបានគេរកឃើញថាអាចកាត់បន្ថយការប្រឈមនឹងការស្លាប់បាន ២៥ % ដោយមូលហេតុជំងឺបេះដូង៕
ចុចអាន៖ហេតុអ្វីអ្នកខ្លះញ៉ាំហឹរហើយរាគ ប៉ុន្តែខ្លះ មិនអីទៅវិញ?
ចុចអាន៖របៀបជ្រើសរើស ប្រភេទអាហារប្រូតេអ៊ីន សម្រាប់សុខភាពបេះដូង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


