ជីវិតកម្សាន្ដ
ក្រោយស្ងប់ស្ងាត់រឿងអាស្រូវ Seo Ye Ji ត្រឡប់មកវិញ កាន់តែកាចជាងមុន
បន្ទាប់ពីជុំព័ទ្ធដោយរឿងអាស្រូវយ៉ាងជោគជាំ សឹងមិនអាចឈរក្នុងវិស័យសិល្បៈទៀតបាន ពេលនេះតារាស្រី Seo Ye Ji បង្ហាញមុខក្នុងភាពយន្តភាគថ្មី បង្អួតសម្រស់កាន់តែស្អាតប្លែក ធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់។

កាលពីពេលកន្លងមក Seo Ye Ji ធ្លាប់ជោគជ័យលើរឿងភាគកូរ៉េជាច្រើន ជាពិសេសក្នុងខ្សែភាពយន្តរឿង “It’s okay to be not Oaky” ។ យ៉ាងណាមិញ ក្រោយសម្ដែងក្នុងរឿង “Crazy” ជាមួយតារាសម្ដែង Kim So Hyun តារាស្រីរូបនេះ ស្រាប់តែផ្ទុះរឿងអាស្រូវ ធ្វើឲ្យប៉ះពាល់ដល់អាជីពរបស់នាងយ៉ាងធ្ងន់ធ្ងរ រហូតបាត់មុខពីអេក្រង់អស់ពេលជាយូរ។

ប៉ុន្តែក្រោយពីស្ងប់ស្ងាត់មួយរយៈមក Seo Ye Ji បានត្រឡប់មកវិញជាផ្លូវការ ក្នុងរឿងថ្មីចំណងជើងថា «Eve» ដែលពេលនេះកំពុងចាក់ផ្សាយនៅលើ Netflix ហើយកំពុងផ្ទុះការសរសើរពីហ្វេន K-Drama ផងដែរ។
ភាពយន្តថ្មីនេះ Seo Ye Ji ប្រែប្រួលសម្រស់កាន់តែប្លែកស្អាត ប្រើសម្លៀកបំពាក់សុទ្ធតែប្រេនលំដាប់ៗ ខណៈរឿងនេះដែរនាងដើរតួជាមនុស្សស្រីចរិតពិសពុលដើម្បីតាមសងសឹកមនុស្សដែលធ្លាប់ធ្វើបាបគ្រួសារនាង ហើយរឿងនេះនាងក៏បានថតឈុតរោលរាលជាច្រើនឈុត ធ្វើឱ្យទស្សនិកជនពេញចិត្តនូវសមត្ថភាពរបស់នាងយ៉ាងខ្លាំង។

ចំពោះប្រិយមិត្តយើង បានទស្សនារឿងភាពយន្តភាគថ្មីហើយឬនៅ? ហើយយល់ថា នាងប្រែប្រួលយ៉ាងណាដែរ?









ប្រែសម្រួល៖ សន្យា
-
ព័ត៌មានជាតិ២១ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


