ព័ត៌មានជាតិ
ការតុបតែងដើមណូអែលឆ្នាំនេះមិនសូវផុលផុសដូចរាល់ឆ្នាំទេ
តាមការពិនិត្យជាក់ស្តែងនៅតាមមហាវិថីនានា នៅរាជធានីភ្នំពេញមិនសូវឃើញមានការតុបតែងភ្លើងបំភ្លឺ និងដើមណូអែលអបអរសាទរដូចឆ្នាំមុនឡើយ។ ថ្ងៃបុណ្យណូអែលប្រព្រឹត្តិធ្នៅថ្ងៃទី២៥ ខែធ្នូស្អែកនេះ។

យ៉ាងណាការតាំងលំអរអំពូលភ្លើង និងដើមអូណែលនៅមានតិចតួចតាមទីតាំងមួយចំនួនដូចជា តំបន់ដែលមានជនបរទេសចេញចូលច្រើន ក្រុមហ៊ុនធំ និងថៅកែជាជនបរទេស។
ជាក់ស្តែងដូចនៅតំបន់អភិវឌ្ឍន៍បឹងកក់ នៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ និងផ្សារទំនើបមួយស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តមក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង មានតាំងភ្លើងបំភ្លឺយ៉ាងស្រស់ស្អាត។

តាមការអះអាងពីមន្ត្រីអាជ្ញាធរបាននិយាយថា កាលពីអំឡុងឆ្នាំកន្លងមកគឺរាល់ថ្ងៃបុណ្យណូអែលគេសង្កេតឃើញជនបរទេសដែលមានរបររកស៊ីនៅក្នុងប្រទេសកម្ពុជាបានរៀបចំតុបតែងផ្ទះនិងក្រុមហ៊ុនបានល្អណាស់ ខុសប្លែកឆ្នាំ២០២០នេះគឺសឹងថាពុំមានការតុបតែងទាល់តែសោះ។ព្រោះឆ្នាំនេះគឺជាឆ្នាំដែលមានជំងឺឆ្លងកូវីដ១៩ខ្លាំងក្លានៅទូទាំងពិភពលោក៕
អត្ថបទ ៖ នរា


-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


