ព័ត៌មានអន្ដរជាតិ
លោក បៃដិន ចុះហត្ថលេខាផ្តល់សច្ចាប័នលើការប៉ុនប៉ងរបស់ ហ្វាំងឡង់ និងស៊ុយអែត ចូល ណាតូ (មានវីដេអូ)
លោកប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃអង្គារទី៩ ខែសីហា បានចុះហត្ថលេខាលើការផ្តល់សច្ចាប័នរបស់សហរដ្ឋអាមេរិក ចំពោះការប៉ុនប៉ងរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ដើម្បីចូលទៅក្នុងអង្គការណាតូ ដោយពង្រីកសម្ព័ន្ធភាពលោកខាងលិចមួយនេះ ដើម្បីឆ្លើយតបទៅនឹងការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន។
លោក បៃដិន និយាយថា ប្រទេសនៅអឺរ៉ុបខាងជើងទាំងពីរ នឹងក្លាយជាសម្ព័ន្ធមិត្តថ្មីដ៏រឹងមាំ និងអាចទុកចិត្តបានខ្ពស់ ជាមួយការប្តេជ្ញាចិត្តដ៏ពិសិដ្ឋចំពោះការការពារទៅវិញទៅមក នៅក្នុងសម្ព័ន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិកដឹកនាំដោយសហរដ្ឋអាមេរិក។
កាលពីដើមខែនេះ ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតគាំទ្រក្នុងសំឡេង ៩៥ ទល់ ១ ចំពោះការចូលជាសមាជិករបស់រដ្ឋ Nordic ទាំង២ ដែលធ្វើឲ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសទី ២៣ ក្នុងចំណោមប្រទេសទាំង ៣០ ដែលផ្តល់ការយល់ព្រមជាផ្លូវការ។
ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ការចូលជាសមាជិកថ្មីរបស់ណាតូ គឺចាំបាច់ត្រូវការការគាំទ្រជាឯកច្ឆន្ទ។
លោក បៃដិន បានសរសើរអង្គការណាតូថាជា “មូលដ្ឋានគ្រឹះនៃសន្តិសុខអាមេរិក” ហើយនិយាយថា “សហរដ្ឋអាមេរិក បានប្តេជ្ញាចំពោះសម្ព័ន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិកមួយនេះ”។
លោក បៃដិន ក៏បានសរសើរហ្វាំងឡង់ និងស៊ុយអែតផងដែរ ដោយនិយាយថា ប្រទេសទាំងពីរមាន ស្ថាប័នប្រជាធិបតេយ្យរឹងមាំ យោធារឹងមាំ និងសេដ្ឋកិច្ចរឹងមាំ និងមានតម្លាភាព ដែលបច្ចុប្បន្ននឹងជំរុញអង្គការណាតូឲ្យកាន់តែខ្លាំង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ព្រឹទ្ធសភាអាមេរិក បោះឆ្នោតផ្តល់សច្ចាប័នលើសមាជិកភាពណាតូ របស់ ហ្វាំងឡង់ និងស៊ុយអែត
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង