ព័ត៌មានអន្ដរជាតិ
លោកស្រី Pelosi ការពារដំណើរទស្សនកិច្ចទៅ តៃវ៉ាន់ ក្រោយសរសើរ ចិន ពេញៗមាត់
ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានការពារដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់លោកស្រីទៅកាន់កោះតៃវ៉ាន់ ដោយនិយាយថា “យើងមិនអាចអនុញ្ញាតឲ្យរដ្ឋាភិបាលចិនដាក់តៃវ៉ាន់ឲ្យនៅឯកោនោះទេ” ។
នៅក្នុងការផ្ដល់បទសម្ភាសន៍ដល់ទូរទស្សន៍ NBC កាលពីថ្ងៃអង្គារ លោកស្រី Pelosi បាននិយាយថា ទាំងប្រធានាធិបតី និងប្រជាជនតៃវ៉ាន់សុទ្ធតែស្វាគមន៍ដំណើរទស្សនកិច្ចនេះ បើទោះជារដ្ឋាភិបាលចិនមិនបានធ្វើដូច្នេះក៏ដោយ ។
លោកស្រី Pelosi បញ្ជាក់ថា លោកស្រីមិនបានទៅតៃវ៉ាន់ដើម្បីផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកនោះទេ យើងនៅតែគាំទ្រគោលនយោបាយ “ចិនតែមួយ” ហើយស្ថានភាពបច្ចុប្បន្នរបស់តៃវ៉ាន់គឺជាគោលនយោបាយរបស់យើង ។ លោកស្រីទៅទីក្រុងតៃប៉ិដើម្បីបង្ហាញការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះលទ្ធិប្រជាធិបតេយ្យនៅតៃវ៉ាន់” ។
លោកស្រីបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកស្រីគឺមានតម្លៃ បើទោះបីជាទីក្រុងប៉េកាំងឆ្លើយតបយ៉ាងចាស់ដៃដូចជា ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ក៏ដូចជាដាក់ទណ្ឌកម្មលើលោកស្រី និងក្រុមគ្រួសារក៏ដោយ ហើយលោកស្រីលម្អិតថា “អ្វីដែលចិនកំពុងធ្វើ គឺជាអ្វីដែលពួកគេធ្វើជាធម្មតាទៅហើយ” ។
ទន្ទឹមនោះ ការនិយាយការពារដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាស់របស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់កើតឡើងភ្លាមៗ បន្ទាប់ពីប្រធានសភាអាមេរិករូបនេះបានសរសើរពេញៗមាត់ដល់ប្រទេសចិនថាជា “សង្គមសេរីបំផុតមួយនៅក្នុងពិភពលោក” ។
ដំណើរទស្សនកិច្ចកាលពីសប្ដាហ៍មុនមកកាន់កោះតៃវ៉ាន់របស់លោកស្រី Pelosi បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងលើសកលលោក ហើយក៏បង្កើនភាពតានតឹងកាន់តែខ្លាំងឡើងផងដែររវាងសហរដ្ឋអាមេរិក និងចិន ខណៈកាលពីពេលថ្មីៗនេះរដ្ឋាភិបាលទីក្រុងប៉េកាំងបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាបន្តបន្ទាប់ ក៏ដូចជាដាក់ទណ្ឌកម្មលើលោកស្រី Pelosi និងក្រុមគ្រួសារ ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅ តៃវ៉ាន់ លោកស្រី Pelosi សរសើរ ចិន ពេញៗមាត់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


