កីឡា
U23 កម្ពុជាកម្តៅសាច់ដុំជាមួយក្រុមខ្លាំងអាស៊ី U23 ជប៉ុន
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23) នឹងប្រកួតមិត្តភាពអន្តរជាតិពង្រឹងសមត្ថភាពជាមួយក្រុមខ្លាំងលំដាប់អាស៊ី គឺ ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនអាយុក្រោម២៣ឆ្នាំ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះនៅទីលានស្មៅធម្មជាតិនៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងរាជធានីភ្នំពេញ។

ការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមខ្លាំងលំដាប់អាស៊ីរបស់ក្រុម U23 កម្ពុជានេះគឺធ្វើឡើងដើម្បីកម្តៅសាច់ដុំ ពង្រឹងសមត្ថភាព និងបច្ចេកទេសដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាជាម្ចាស់ផ្ទះ។
ក្រុម U23 កម្ពុជាមួយរយៈពេលចុងក្រោយនេះធ្វើមិនសូវបានល្អទេទាំងពានរង្វាន់ AFF U23 និង នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមកាលពីប៉ុន្មានខែកន្លងទៅនេះ។ ចាំបានថា ក្រុម U23 កម្ពុជា កាលពីខែកុម្ភៈ ដើមឆ្នាំ២០២២ បានធ្លាក់ក្នុងវគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ AFF U23 បើទោះជាស្ថិតក្នុងពូលដែលអ្នកគាំទ្រមើលឃើញថា ស្រួលគឺ ទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ។

ចំណែកនៅស៊ីហ្គេម ប្រទេសវៀតណាម ក្រុម U23 កម្ពុជា ក៏ធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូលដែរ បន្ទាប់ពី៤ប្រកួតគឺឈ្នះ១ ស្មើ១ និងចាញ់២ បើប្រៀបធៀបនឹងស៊ីហ្គេម ឆ្នាំ២០១៩ U23 កម្ពុជាបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ បើទោះជាស្ថិតក្នុងពូលខ្លាំងមានដូចជា មីយ៉ាន់ម៉ា ម៉ាឡេស៊ី ហ្វីលីពីន និងទីម័រខាងកើត។
ដូច្នេះក្រុម U23 កម្ពុជាត្រូវប្រឹងប្រែងខ្លាំងមែនទែនដើម្បីធ្វើឲ្យបានល្អសម្រាប់ស៊ីហ្គេមនៅលើទឹកដីរបស់ខ្លួនទាំងការហ្វឹកហាត់ និងការប្រកួតកម្តៅសាច់ដុំជាមួយក្រុមខ្លាំងៗដើម្បីពង្រឹងសមត្ថភាព។

តាមសន្ទស្សន៍របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ក្រុម U23 កម្ពុជាត្រូវឡើងឲ្យដល់វគ្គផ្តាច់ព្រ័ត្រ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


