KPT+
ការសិក្សារកឃើញថា សុនខសម្រក់ទឹកភ្នែកពេលជួបនឹងម្ចាស់ជាទីស្រលាញ់វិញ
ការសិក្សាថ្មីចេញផ្សាយជាសាធារណៈ ដោយក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុន ក្នុងទស្សនាវដ្ដី Current Biology។មនុស្សយើងមានចិត្តទោរទន់យកចិត្តទុកដាក់ខ្ពស់ចំពោះសត្វឆ្កែ ចេះយំ ព្រោះវាមើលទៅកំសត់គួរឲ្យអាណិត យោងតាមការសិក្សាគេបង្ហាញថា “ទឹកភ្នែកដែលបង្កប់ដោយអារម្មណ៍” ដើរតួយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងភាវៈរស់ និង “អាចជួយសម្រួលដល់ទំនាក់ទំនងរបស់មនុស្សនិងឆ្កែ”។

ការសិក្សានេះគេសិក្សាទៅលើអាកប្បកិរិយាសត្វឆ្កែ២០ក្បាល ក៏ដូចជាការតេស្តភ្នែករបស់វាដែរ។ គេសង្កេតឃើញថាឆ្កែទាំងនោះផលិតទឹកភ្នែកច្រើនពេលបានជួបនឹងម្ចាស់របស់ពួកគេ បន្ទាប់ពីបែកគ្នាអស់រយៈពេល ៥-៧ម៉ោង ផ្ទុយពីការជួបជុំមនុស្សស្គាល់គ្នាធម្មតា។ ការផលិតទឹកភ្នែកនៃសត្វឆ្កែមានទាក់ទងទៅនឹងជាតិគីមីអុកស៊ីតូស៊ីន ដែលជាអរម៉ូនបង្កើនភាពជិតស្និទ្ធិនិងបន្តពូជរបស់មនុស្ស។ គេដាក់ល្បាយនៃជាតិគីមី អុកស៊ីតូស៊ីន ទៅលើភ្នែកឆ្កែ គេឃើញថាជាតិគីមីខាងលើធ្វើអោយការផលិតទឹកភ្នែកចេញមកច្រើនដូចជាពេលពួកវាជួបជុំម្ចាស់វិញបេះដាក់។
ក្នុងការសិក្សានេះ អ្នកស្រាវជ្រាវបំភ្លឺច្បាស់ៗតែម្ដងថាសត្វឆ្កែពិតជាហូរទឹកភ្នែកអំឡុងពេលជួបម្ចាស់របស់វាយ៉ាងគួរឲ្យអាណិតណាស់ ណាមួយទិន្ន័យរបស់អ្នកស្រាវជ្រាវបន្ថែមទៀតថាការបញ្ចេញទឹកភ្នែកនេះត្រូវបានជម្រុញដោយជាតិគីមីអុកស៊ីតូស៊ីនមែន។ នេះគឺជារបាយការណ៍ដំបូងស្ដីពីអារម្មណ៍វិជ្ជមាននៃការបញ្ចេញទឹកភ្នែករបស់សត្វ និងតួនាទីអុកស៊ីតូស៊ីនចំពោះការបញ្ចេញទឹកភ្នែក។ ខុសពីសត្វដទៃ “សត្វឆ្កែចាប់ផ្ដើមវិវត្តន៍ និងសម្របខ្លួនជាមួយមនុស្សតាមរយៈការប្រាស្រ័យទាក់ទងឈានដល់កម្រិតខ្ពស់ដោយប្រើប្រាស់ខ្សែភ្នែក”។

ដូច្នេះហើយ ទឹកភ្នែកឆ្កែអាចដើរតួនាទីក្នុងការទាញយកអាកប្បកិរិយាការពារ ឬចិញ្ចឹមបីបាច់ថែរក្សាពីម្ចាស់របស់វាស្រដៀងទៅនឹង អារម្មណ៍ស្រលាញ់រវាងមនុស្សនិងកូនៗ។ ជាចុងក្រោយលទ្ធផលការសិក្សាបានសន្មត់ថាទឹកភ្នែកដែលចេញពីអារម្មណ៍ពិតអាចជួយពង្រឹងទំនាក់ទំនងរវាងមនុស្សនិងសត្វឆ្កែពិតមែន៕
ប្រែសម្រួល៖វារី
ចុចអាន៖សុនខខាំ គួរធ្វើរឿងទាំង ៧ នេះ ជាបន្ទាន់
ចុចអាន៖ការផ្តល់ថ្នាំពន្យារកំណើតដល់សត្វ អាចបង្កឱ្យប៉ះពាល់ដល់ជីវិតរបស់ពួកវា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


