ជីវិតកម្សាន្ដ
Johnny Depp បង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើល ក្នុងកម្មវិធីប្រគល់ពានរង្វាន់ MTV ម្សិលមិញ
តារាសម្ដែង Johnny Depp ដែលព្យាយាមកសាងអាជីពរបស់ខ្លួនឡើងវិញ បន្ទាប់ពីមានរឿងប្ដឹងផ្ដល់បរិហារកេរ្តិ៍ជាមួយអតីតភរិយា Amber Heard កាលពីថ្ងៃអាទិត្យ ទី២៨ ខែសីហា លោកបានបង្ហាញខ្លួនជាអវកាសយានិកអណ្តែតលើហ្វូងមនុស្ស នៅឯកម្មវិធីនៅក្នុងកម្មវិធី MTV’s Video Music Awards យ៉ាងភ្ញាក់ផ្អើលបំផុត។

ផ្ទៃមុខរបស់ Johnny ត្រូវបានបំភ្លឺដោយឌីជីថលនៅខាងក្នុងមួករបស់មនុស្សអវកាស ស្របពេលដែលលោកបានលេចវត្តមានឡើងលើឆាកដោយការអណ្ដែតពីលើហ្វូងមនុស្សរាប់សិបនាក់។ ការបង្ហាញខ្លួនរបស់ Johnny បូករួមនឹងសម្លៀកបំពាក់មនុស្សអវកាស ត្រូវប្រព័ន្ធផ្សព្វផ្សាយឱ្យដឹងថា វាគឺជាការបំផុសគំនិតពីមនុស្សឋានព្រះចន្ទ ដែលត្រូវបានប្រើជារូបតំណាងសម្រាប់ពានរង្វាន់ VMAs ឆ្នាំ២០២២នេះ។ បង្ហាញខ្លួនម្ដងនេះដែរ គេសង្កេតឃើញ Johnny ហាក់មានទឹកមុខស្រស់ស្រាយប្លែក ហើយលោកថែមទាំងនិយាយកំប្លែងឱ្យអ្នកចូលរួមផ្ទុះសំណើចព្រាតទៀតផង។


ចាប់តាំងពីឈ្នះក្ដីនៅតុលាការសហរដ្ឋអាមេរិកមក តារាសម្ដែងវ័យ ៥៩ឆ្នាំរូបនេះ បង្ហាញមុខក្នុងវិស័យសិល្បៈជាបន្តបន្ទាប់ ដោយបានចូលរួមសម្តែងតន្ត្រីទេសចរណ៍ជាមួយលោក Jeff Beck ហើយលោកគ្រោងនឹងដឹកនាំរឿង Modigliani ដែលជារឿងជីវប្រវត្តិអំពីសិល្បករអ៊ីតាលី Amedeo Modigliani ផងដែរ ក្នុងពេលឆាប់ៗខាងមុខ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មកដឹងតារាចម្រៀងដែលកាន់ពានរង្វាន់ MTV VMA ច្រើនជាងគេត្រឡប់មកផ្ទះវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សន្តិសុខសង្គម២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


