វប្បធម៌ ជំនឿ
យល់សប្តិ “បាក់ធ្មេញ” នឹងមានសាច់ញាតិឈឺថ្កាត់ ឬស្លាប់?
តាមការជំនឿតៗគ្នាពីចាស់ៗ ប្រសិនយល់សប្តិឃើញខ្លួនឯងបាក់ធ្មេញ វាអាចជាសញ្ញា រឿងអពមង្គលសម្រាប់ម្ចាស់ខ្លួន ព្រោះបាក់ធ្មេញ ត្រូវប្រជាជនមានជំនឿថា ជានិមិត្តរូបនៃភាពអវិជ្ជមាននៅក្នុងជីវិតពិត។ យ៉ាងណាមិញ ការកាត់ស្រាយយល់សប្តិតាមតម្រា បាក់ធ្មេញ មិនអាក្រក់ទាំងអស់ទេ វាអាចជាសញ្ញាល្អដែរ។ ដូច្នេះមកអានការបកស្រាយខាងក្រោមជាមួយគ្នា!

យល់សប្តិដកធ្មេញខ្លួនឯង
វាជាសញ្ញាប្រាប់ពីបញ្ហារបស់ញាតិសន្តានដែលនៅឆ្ងាយ។ ញាតិរបស់អ្នកអាចឈឺថ្កាត់ធ្ងន់ធ្ងរ ឬជួបគ្រោះ រហូតដល់បាត់បង់ជីវិត។
ដោយឡែកចំពោះហិរញ្ញវត្ថុ អ្នកនឹងត្រូវចំណាយច្រើនខ្លាំង រហូតជាប់បុលគេ បើសិនមិនប្រុងប្រយ័ត្នលើការចាយវាយឱ្យបានត្រឹមត្រូវទេ។
យល់សប្តិបាក់ធ្មេញលើ
ក្នុងអំឡុងពេលនេះ ចូរប្រយ័ត្នខ្ពស់ ចំពោះពាក្យសម្ដី និងសកម្មភាពមួយចំនួនរបស់ខ្លួន ដូចពាក្យចាស់ពោលថា “គិតសិន សឹមគូរ” ដោយសារទង្វើរបស់អ្នកអាចនាំឱ្យខាតលាភ។ ផ្នែកហិរញ្ញវត្ថុវិញ អ្នកត្រូវទ្រាំហត់នឿយណាស់ ទើបមានប្រាក់ចំណាយគ្រប់គ្រាន់។
យល់សប្តិបាក់ធ្មេញក្រោម
បាក់ធ្មេញក្រោម ជានិមិត្តរូបល្អណាស់ ព្រោះជីវិតពិត អ្នកនឹងទទួលបានលាភសំណាង និងកេរ្តិ៍ឈ្មោះពីការងារ។ ចំពោះអ្នកធ្លាប់បែកបាក់មិនថាមិត្តសម្លាញ់ ឬគូស្នេហ៍ អាចនឹងត្រូវរ៉ូវគ្នាវិញ។
យល់សប្តិបាក់ធ្មេញ១
បកស្រាយថា អ្នកនឹងទទួលបានសំណាងល្អពីរឿងជុំវិញខ្លួនទាំងស្នេហា អាជីព និងលុយកាក់។ អ្នកនៅលីវ នឹងជួបគូ អ្នកធ្វើការនឹងមានឱកាសឡើងតំណែង ហើយអ្នករកស៊ី នឹងទទួលបានប្រាក់ចំណេញច្រើន។
យល់សប្តិបាក់ធ្មេញ២
បាក់ធ្មេញ២គ្រាប់ មានន័យថា អ្នកនឹងជួបបញ្ហាសុខភាពដូចជា ឈឺសន្លាក់ និងឈឺឆ្អឹងឆ្អែង។ ចំពោះសេចក្តីស្នេហាកម្លោះក្រមុំ ជាប្រផ្នូលល្អ ព្រោះគូស្នេហ៍មានតែភាពផ្អែមល្ហែម និងចុះសម្រុងគ្នា៕
អត្ថបទ៖ សន្យា
ចុចអាន៖ នេះជាអត្ថន័យពណ៌នាគនៅក្នុងសុបិន!

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ