ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញអាជ្ញាធរខេត្ត ទប់ស្កាត់បទល្មើសជួញដូរមនុស្ស និងគ្រឿងញៀនឆ្លងដែន
(ប៉ៃលិន)៖ លោក អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការរត់ពន្ធមនុស្ស(ជួញដូរមនុស្ស) បទល្មើសគ្រឿងញៀន ឆ្លងដែន តែងតែកើតមានជាបន្តបន្ទាប់ នៅតាមបណ្តាខេត្តជាប់ព្រំដែន ប៉ុន្តែសមត្ថកិច្ច ក៏បានបង្រ្កាប់បានជាច្រើនករណីដែរ ដូច្នោះសូមឲ្យអាជ្ញាធរខេត្ត និងសមត្ថកិច្ចតាមបន្ទាត់ព្រំដែន ត្រូវពង្រឹងការទប់ស្កាត់ ករណីជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន ឆ្លងដែន ជាបន្តទៀត។ លោក អ៊ុត សំអន មានប្រសាសន៍ដូចនេះ នៅក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរងខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាខេត្តប៉ៃលិន។

លោក អ៊ុត សំអន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រហាម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា គណៈអភិបាលខេត្ត និងមន្ត្រីរាជការទាំងអស់ក្នុងខេត្ត-ត្រូវរួមគ្នាពង្រឹង ការងារផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរប្រកប ដោយគុណភាព ប្រសិទ្ធភាព និងស្នាមញញឹម ត្រូវរួមគ្នារក្សាស្ថេរភាពប្រទេសជាតិ ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច ដោយអនុវត្តវិធានការច្បាប់ចំពោះជនទាំងឡាយណា ដែលបង្កអស្ថេរភាពសង្គម ប៉ះពាល់ដល់សន្តិសុខជាតិ។
ជាមួយគ្នានេះដែររដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានក្រើនរំឮកបន្ថែមដល់អាជ្ញាធរខេត្ត ពង្រឹងការគ្រប់គ្រងបញ្ហាគ្រឿងញៀន ទាំងវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការត្រួតពិនិត្យ ត្រូវអនុវត្តឱ្យបានជាប់ជាប្រចាំ ពង្រឹងការងារគ្រប់គ្រងនៅតាមខ្សែបន្ទាត់ព្រំដែន និងជំរុញការអនុវត្តគោលនយោបាយកំណែទម្រង់ ដែលរដ្ឋាភិបាលដាក់ចេញ ជាពិសេសបង្កើនការចូលរួមទប់ស្កាត់ នូវការរីករាលដាលជំងឺកូវីដ១៩ ផងដែរ។
សូមបញ្ជាក់ថា អភិបាលរងខេត្តប៉ៃលិន ដែលត្រូវប្រកាសចូលកាន់តំណែងនោះ រួមមាន៖
ទី១៖ លោក ម៉ើង លីដា ឋានន្តរស័ក្កិវរមន្រ្តី ថ្នាក់លេខ៣ ឲ្យកាន់មុខតំណែងជាអភិបាលរងខេត្តប៉ៃលិន។ទី២ លោក អ៊ុន ប៊ុនលី ឋានន្តរស័ក្កិឧត្តមមន្រ្តី ថ្នាក់លេខ៦ ពីនាយករដ្ឋបាលខេត្ត ឲ្យកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន។ទី៣ លោក រស់ នឿន ឋានន្តរស័ក្កិឧត្តមមន្រ្តី ថ្នាក់លេខ៤ ពីនាយករងរដ្ឋបាលខេត្ត ឲ្យកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ។ទី៤ សោ សុវណ្ណ ឋានន្តរស័ក្កិឧត្តមមន្រ្តី ថ្នាក់លេខ៦ ពីនាយករងរដ្ឋបាលខេត្ត ឲ្យកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន។ទី៥ លោក ងួន លីណា ឋានន្តរស័ក្កិឧត្តមមន្រ្តី ថ្នាក់លេខ៤ ឲ្យកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន និងទី៦ លោក សុខ ពិសី ឋានន្តរស័ក្កិវរអភិបាល ថ្នាក់លេខ៣ ឲ្យកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ផងដែរ៕ អត្ថបទ សេង សុវណ្ណារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


