Connect with us

កីឡា

U-20 កម្ពុជា ចាកចេញទៅតាជីគីស្ថានថ្ងៃនេះ ត្រឹមតែ ២ ថ្ងៃមុនការប្រកួត AFC ចាប់ផ្ដើម

បានផុស

នៅ

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២០ ឆ្នាំ គ្រោងនឹងចាកចេញពីមាតុភូមិ ទៅប្រទេសតាជីគីស្ថាន នាថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ នេះ ដើម្បី​ចូលរួម​ប្រកួត​ពាន​យុវជន​អាស៊ី​អាយុ​ក្រោម ​២០​ ឆ្នាំ (AFC U-20 Asian Cup) វគ្គ​ជម្រុះ ដែល​គ្រោង​ធ្វើ​នា ២ ​ថ្ងៃ​បន្ទាប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ការ​បង្ហើប​ឱ្យដឹង​ក្រុម​ដែលមាន​សមាសភាព​ទាំង​ថ្នាក់ដឹកនាំ គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាករ ប្រមាណ​ជិត ៣០​ នាក់ នឹង​ចាក​ចេញពី​កម្ពុ​ជានា​វេលាយប់ តាម​ជើងហោះហើរ​ដែលមាន​ការ​ផ្លាស់ប្ដូរ ដល់​ទៅ ៣​ដង​។​

​ប្រការនេះ​ត្រូវបាន​ដាក់​ក្ដី​ព្រួយបារម្ភ​ថា នឹង​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ការនឿយហត់​របស់​កីឡាករ ដ្បិត​ការធ្វើដំណើរ​ត្រូវ​ចំណាយពេល​យូរ ហើយ​ការប្រកួត​កៀក​ខ្លាំង​មែនទែន ពោលគឺ​ប្រកួត​បើកឆាក​នៅ​ថ្ងៃទី ​១៤ ទៅហើយ​។​

U-20 កម្ពុជា ដែល​ត្រូវ​តតាំង​ជាមួយ​ម្ចាស់ផ្ទះ​ពូ​ល I តាជី​គី​ស្ថាន​, លី​បង់ និង​សិង្ហ​បុរី ប្រកួត​ដំបូង​ត្រូវ​ជួប​លី​បង់ នៅ​ថ្ងៃទី​ ១៤ បន្ទាប់មក​ថ្ងៃទី​ ១៦ ជួប​សិង្ហ​បុរី និង​ប្រកួត​ចុងក្រោយ​ថ្ងៃទី​ ១៨ ជួប​ម្ចាស់ផ្ទះ តាជី​គី​ស្ថាន​។​

​ដើម្បី​បាន​ឡើងទៅ​វគ្គ​បន្ត U-20 កម្ពុជា ដាច់ខាត​ត្រូវតែ​ឈរ​លេខ​ ១ ក្នុង​ពូ​ល ជា​កៅអី​ឡើង​ដោយ​ស្វ័យប្រវត្តិ ខណៈ​ក៏​អាច​ឡើង​ផងដែរ ក្នុងនាម​ជា​ក្រុម​លេខ​ ២​ ល្អ ដោយ​ត្រូវ​ប្រៀបធៀប​ជាមួយ​ពូ​ល​ចំនួន ៩​ ផ្សេងទៀត ហើយ​យកតែ ៥​ ក្រុម​ប៉ុណ្ណោះ​ឡើងទៅ​ជុំ​ផ្ដាច់ព្រ័ត្រ ដែល​គេ​ប្រកួត​នៅ​ប្រទេស​អ៊ូ​ស​បី​គី​ស្ថាន នា​ខែមីនា ឆ្នាំ​ ២០២៣៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម