ព័ត៌មានអន្ដរជាតិ
មញ្ជូសា របស់ព្រះមហាក្សត្រិយានី Elizabeth មកដល់ព្រះបរមរាជវាំង Buckingham (មានវីដេអូ)
ស្តេច Charles និងខ្សែរាជវង្សចក្រភពអង់គ្លេស បានទទួលមញ្ជូសារបស់អតីតព្រះមហាក្សត្រិយានី Elizabeth នៅព្រះបរមរាជវាំង Buckingham បន្ទាប់ពីមនុស្សជាច្រើន បានតម្រង់ជួរតាមដងផ្លូវក្រោមតំណក់ទឹកភ្លៀង ដើម្បីគោរពដល់ការមកដល់រាជធានីអង់គ្លេស។
ក្នុងការដង្ហែយឺតៗកាលពីថ្ងៃអង្គារទី១៣ខែកញ្ញា, ព្រះទីនាំងដាក់មញ្ជូសាអតីតព្រះមហាក្សត្រិយានី Elizabeth បានឆ្លងកាត់ផ្លូវក្នុងទីក្រុងឡុងដ៍ ដើម្បីឲ្យមនុស្សរាប់ម៉ឺននាក់ បានមើលមញ្ជូសា។
នៅថ្ងៃពុធនេះ មញ្ជូសារបស់ព្រះមហាក្សត្រិយានី នឹងត្រូវដង្ហែទៅកាន់ Westminster Hall ជាកន្លែងនៃការតម្កល់ព្រះបរមសពថ្នាក់រដ្ឋ នឹងចាប់ផ្តើមរហូតដល់ព្រះរាជពិធីបុណ្យសពនៅថ្ងៃចន្ទ។
សាធារណជននឹងត្រូវបានអនុញ្ញាតឲ្យគោរព និងដើរកាត់មញ្ជូសារយៈពេល២៤ម៉ោងក្នុងមួយថ្ងៃ រហូតដល់ព្រឹកនៃថ្ងៃព្រះរាជពិធីបុណ្យសព ដែលនឹងមានការចូលរួមដោយមេដឹកនាំពិភពលោករាប់សិបនាក់ រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ផងដែរ។
មុនពេលទៅដល់ទីក្រុងឡុងដ៍ មញ្ជូសាត្រូវបានដឹកពីប្រទេសស្កុតឡេន ក្នុងយន្តហោះរបស់កងទ័ពអាកាស បន្ទាប់ពីការដាក់តម្កល់នៅព្រះវិហារ St Giles ក្នុងទីក្រុង Edinburgh។
គួរបញ្ជាក់ជាថ្មី ព្រះមហាក្សតិយានី Elizabeth បានសោយទិង្គតក្នុងព្រះជន្មាយុ ៩៦ព្រះវស្សា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្នុងព្រះរាជដំណាក់ Balmoral Castle នៅស្កុតឡេន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ មឈូសមហាក្សត្រិយានី Elizabeth ទី២ មកដល់ព្រះរាជដំណាក់ទ្រង់ហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


