ព័ត៌មានអន្ដរជាតិ
មឈូសមហាក្សត្រិយានី Elizabeth ទី២ មកដល់ព្រះរាជដំណាក់ទ្រង់ហើយ
យានដែលដឹកមឈូសរបស់មហាក្សត្រិយានី Elizabeth ទី២ របស់ចក្រភពអង់គ្លេសបានមកដល់វិមាន Balmoral ក្នុងរាជធានី Edinburgh ហើយកាលពីថ្ងៃអាទិត្យ ដែលជាព្រះរាជដំណាក់រដូវក្តៅរបស់ព្រះមហាក្សត្រិយានីក្នុងប្រទេសស្កុតឡេន បន្ទាប់ពីព្រះនាងបានសោយទិវង្គតនៅទីនោះកាលពីថ្ងៃព្រហស្បតិ៍ ក្នុងជន្មាយុ ៩៦ ព្រះវស្សា ។

មឈូសរបស់ព្រះនាងត្រូវបានគ្របដណ្ដប់ដោយទង់ជាតិព្រះរាជវាំងស្កុតឡេន អមដោយកម្រងផ្កាដែលព្រះមហាក្សត្រិយានីសព្វព្រះរាជហឫទ័យកាលនៅមានព្រះជន្ម ខណៈអ្នកកាន់ទុក្ខក៏បានតម្រង់ជួរតាមផ្លូវនៃក្បួនដង្ហែរដើម្បីឧទ្ទិសដល់ព្រះមហាក្សត្រិយានីសម្រាប់ការគ្រងរាជបល្ល័ង្ករយៈពេល ៧០ ឆ្នាំរបស់ព្រះនាងផងដែរ ។
បន្ទាប់មកក្បួនដង្ហែរបស់ព្រះមហាក្សត្រិយានីបានទៅដល់វិមាន Holyroodhouse ក្នុងទីក្រុង Edinburgh ខណៈទាហានក្នុងឯកសណ្ឋានប្រពៃណីបានយកមឈូសរបស់ព្រះនាងចូលក្នុងព្រះរាជវាំងដែលជាព្រះរាជដំណាក់របស់ព្រះនាងក្នុងប្រទេសស្កុតឡេន ។

ទន្ទឹមនោះ មឈូសរបស់ព្រះនាងក៏នឹងយកចេញពីវិមាន Holyroodhouse ទៅវិហារ St Giles នៅថ្ងៃចន្ទនេះដើម្បីឲ្យសាធារណជនចូលគោរពព្រះវិញ្ញាណក្ខន្ធក្នុងរយៈពេល ២៤ ម៉ោង ។
បន្ទាប់មក មឈូសនឹងត្រូវហោះហើរទៅកាន់ទីក្រុងឡុងដ៍របស់អង់គ្លេសតាមយន្តហោះ Royal Air Force នៅថ្ងៃអង្គារ មុនពេលត្រូវបានផ្ទេរទៅសាល Westminster Hall នៅថ្ងៃបន្ទាប់ ។

នៅទីនោះមឈូសរបស់ព្រះមហាក្សត្រិយានីនឹងដាក់តម្កល់រយៈពេល ៤ ថ្ងៃដើម្បីអនុញ្ញាតឲ្យសាធារណជនចូលគោរពព្រះវិញ្ញាណក្ខន្ធចុងក្រោយរបស់ពួកគេ ហើយព្រះរាពិធីបុណ្យសពរដ្ឋរបស់ព្រះនាងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែកញ្ញា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


