Connect with us

ព័ត៌មានជាតិ

លោក អ៊ឹម ឈុនលឹម​៖ នយោបាយ​ឈ្នះ​-​ឈ្នះ គឺជា​មហា​សមិទ្ធផល​ប្រវត្តិសាស្ត្រ និង​ជា​និមិត្តរូប​នៃ​ការបង្រួបបង្រួម​ជា​ស្ថាពរ នូវ​ដែនដី​សុវណ្ណ​ភូមិ​នៃ​កម្ពុជា​

បានផុស

នៅ

ការលើកឡើង​របស់លោក​កិត្តិ​នីតិកោសល​បណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ធ្វើ ឡើង​នៅក្នុង​ទិវា​រំលឹក​ខួប​២២​ឆ្នាំ នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០) ដែល​កម្ពុជា​បាន​រកឃើញ​នូវ​សុខសន្តិភាព និង​ការបង្រួបបង្រួម​ជាតិ​ទាំងស្រុង ក្រោយ​រង​ការបែកបាក់​គ្នា​យ៉ាងតិច​៥០០​ឆ្នាំ ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ ដាក់ចេញ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ឹម ឈុនលឹម លើកឡើងថា ទិវា​រំលឹក​ខួប​លើក​ទី​២២​ឆ្នាំ នៃ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ទិវា​ប្រវត្តិសាស្ត្រ​ដ៏​រុងរឿង​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​រំលត់ភ្លើង​សង្គ្រាម និង​ធ្វើ​ឲ្យ​ប្រទេសជាតិ​ទទួលបាន​សុខសន្តិ ភាព​ពេញលេញ​បរិបូណ៌ បង្កើតបាន​នូវ​ឳ​កាស​ពេជ្រ ក្នុងការ​អភិវឌ្ឍន៍​ជាតិ មាតុភូមិ​ឲ្យ​រីកចម្រើន​រុង រឿង​សម្បូរ​សប្បាយ​ដូច​សព្វថ្ងៃនេះ​។ លោក​ថា “​នយោបាយ​ឈ្នះ​-​ឈ្នះ គឺជា​មហា​សមិទ្ធផល​ប្រវត្តិ សាស្ត្រ និង​ជា​និមិត្តរូប​នៃ​ការបង្រួបបង្រួម​ជា​ស្ថាពរ នូវ​ដែនដី​សុវណ្ណ​ភូមិ​នៃ​កម្ពុជា ដែល​ធ្លាប់បាន​ឆ្លង កាត់​ទុក្ខសោក វិនាស​អន្តរាយ ទ្រុឌទ្រោម ឱនថយ​មហាសោកស្តាយ អស់​ជាច្រើន​សតវត្ស ប្រែ ក្លាយ​មកជា​ការបង្រួបបង្រួម​ជាតិ ឯករាជ្យ​ជាតិ សាមគ្គីភាព បូរណភាព ទឹកដី វឌ្ឍនភាព និង​វិបុល ភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា​នៅក្នុងសម័យ​តេ​ជោ​សន្តិភាព​”​។​

បើតាម​លោក អ៊ឹម ឈុនលឹម “​នយោបាយ ឈ្នះ​-​ឈ្នះ គឺជា​នយោបាយ​ប្រាកដនិយម ប្រកបដោយ​ការជឿជាក់ ដែល​បាន​នាំមក​នូវ​សន្តិភាព​មួយ​ពេញលេញ ប្រកបដោយ​ចីរភាព ហើយ​សន្តិភាព​នេះ​ពិតជា​នឹង​គង់វង្ស​ឋិតថេរ​យូរអង្វែង​ទៅមុខទៀត ជាមួយនឹង​ការជឿជាក់ របស់​សង្គមជាតិ​ទាំងមូល ក្នុងការ​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ដ៏​ថ្លៃថ្លា​នេះ ក៏ដូចជា​ចូលរួម​ក្នុង​គ្រប់​ចលនា​ជាតិ​ធំៗ​ឯទៀត ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជាទីគោរព​ស្រឡាញ់ នៃ​ប្រជា​ជាតិខ្មែរ​”​។​

ជាមួយគ្នា​នោះ ក្នុងនាម​សមាជិក សមាជិកា​ក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំង​មន្ត្រីរាជការ ​នៃ​អគ្គលេខា ធិការដ្ឋាន​នៃ​ក្រុម ប្រឹក្សា​ធម្មនុញ្ញ លោក​អ៊ឹម ឈុនលឹម បានប្រកាស​ចងចាំ​ជានិច្ច​នូវ​ទិវា​ជាប្រវត្តិ សាស្ត្រ​នេះ និង​រក្សាទុក​ក្នុង​ក្រអៅបេះដូង​នូវ​គំរូ​វីរភាព​ស្នេហា​ជាតិ ដ៏​អង់អាច​ក្លាហាន​បំផុត​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ព្រមទាំង​ជឿជាក់​ចំពោះ ការដឹកនាំ​ប្រទេសជាតិ ឆ្ពោះទៅរក​ភាពរុង រឿង​ជានិច្ច​និរន្តរ៍​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ សិស្សថ្នាក់ទី១០ ទី១១ នៃសាលាប៊ែលធីអន្តរជាតិជាង៣ពាន់នាក់ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្ងៃនេះ ជាខួប២៥ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអាស៊ាន

សន្តិសុខសង្គម២ ម៉ោង មុន

Update៖ ករណីអគ្គិភ័យនៅខណ្ឌឬស្សីកែវ ឆេះផ្ទះពលរដ្ឋអស់២ខ្នងទាំងស្រុង

Sokha Hotels

ព័ត៌មានពេញនិយម