កីឡា
U-20 កម្ពុជា បញ្ចប់បេសកកម្មពាន AFC U-20 បានត្រឹមលេខ ៤ ក្នុងពូល
ក្រុម U-20 កម្ពុជា បានប្រកួតចាញ់ U-20 តាជីគីស្ថាន ក្នុងជំនួបចុងក្រោយ ពូល I នៃវគ្គជម្រុះពានរង្វាន់ជើងឯកយុវជនអាយុក្រោម ២០ ឆ្នាំ អាស៊ី (AFC U-20 Asian Cup 2022) លទ្ធផល ១-១ នាយប់ថ្ងៃទី ១៨ ខែកញ្ញា ម្សិលមិញ។

ការប្រកួតនេះ គ្រាន់តែចាប់ផ្ដើមភ្លាម U-20 តាជីគីស្ថាន នាមជាម្ចាស់ផ្ទះ បានការកៀបសង្កត់លើ U- 20 កម្ពុជា យ៉ាងខ្លាំង ជាមួយនឹងការសម្រុកឥតឈប់ឈរ ពឹងផ្អែកទៅលើល្បឿនដ៏លឿន ប៉ុន្តែធ្វើមិនបានសម្រេច ខណៈអ្នកចាំទីកម្ពុជា ជួយសង្គ្រោះបានច្រើនផងដែរ។ ក្រោយមកនៅតែមិនអាចមានគ្រាប់បាល់ និងបានរក្សាលទ្ធផល ០-០ ត្រឹមវគ្គទី ១។

ចូលដល់វគ្គទី ២ ម្ចាស់ផ្ទះ កាន់តែមានសម្ទុះកាន់តែខ្លាំងឡើងថែមទៀត ដោយធ្វើបានល្អកាន់តែប្រសើរឡើង រួចក៏ឈានតៅសម្រេចគ្រាប់បាល់ទី ១ របស់ខ្លួននៅនាទី ៥៨ ដោយកីឡាករ Amadoni Kamolov។ ទន្ទឹមនឹងការដាក់សម្ពាធ ក៏ដូចជាការនាំមុខ កម្ពុជាក៏បង្កើតបានឱកាសដ៏ល្អមួយ រហូតដល់អាចសម្រេចគ្រាប់បាល់ដោយកីឡាករ ហាវ សុខណេត នៅនាទី ៦៤។ ពេលវេលាដែលសេសសល់ គឺជាពេលវេលាដែលម្ចាស់ផ្ទះប្រឹងប្រែងដើម្បីរកគ្រាប់បាលជ័យជម្នះ ហើយការព្យាយាមក៏បានសម្រេចនៅនាទី ៧៩ ដោយកីឡាករ Nishon boyzoda តាមរយៈបាល់ ១១ ម៉ែត្រ លទ្ធផលនេះក៏បានរក្សារហូតដល់ចុងក្រោយ កម្ពុជា ចាញ់ តាជីគីស្ថាន ២-១។
លទ្ធផលនេះបានធ្វើឱ្យកម្ពុជា ស្ថិតនៅលេខ ៤ ក្នុងពូល ក្រោយប្រកួត ៣ ដង ស្មើ ១ និងចាញ់ ២ មានតែ ១ ពិន្ទុប៉ុណ្ណោះ រីឯក្រុមឡើងជុំបន្តស្វ័យប្រវត្តិគឺតាជីគីស្ថាន រកបាន ៧ ពិន្ទុ ខណៈលីបង់ ឈរលេខ ២ មាន ៦ ពិន្ទុ ត្រូវរង់ចាំអ៊ុតពូលផ្សេងទៀត ស្របពេលដែលសិង្ហបុរី លេខ ៣ មាន ២ ពិន្ទុ៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន