Connect with us

ព័ត៌មានជាតិ

ការដេញថ្លៃ​ភាស៊ី​គ្រប់​ប្រភេទ​អាជីវកម្ម​​ សម្រាប់​ឆ្នាំ​២០២១ បាន​ធ្វើ​ឡើង​តែ​ពិបាក​រក​អ្នក​ចូលរួម​

បានផុស

នៅ

ដំណើរការ​នីតិ​វិធី​នៃ​ការ​ដេញ​ថ្លៃ​ភាស៊ី​គ្រប់​ប្រភេទ​អាជីវកម្ម​ សម្រាប់​ឆ្នាំ​២០២១ បាន​ធ្វើ​ឡើងជា​ប្រក្រតី​ដូច​រាល់​ឆ្នាំ តែ​ពិបាក​រក​អ្នកចូលរួម​ដេញថ្លៃ​លើ​ភា​ស៊ី​ផ្សារ​របស់​រដ្ឋ​ ព្រោះ​ចំនួន​ទឹកប្រាក់​មាន​តិចតួច​ នេះ​បើ​យោង​កិច្ចប្រជុំ​ដេញថ្លៃ​ភាស៊ី​គ្រប់​ប្រភេទ​អាជីវកម្ម​សម្រាប់​ឆ្នាំ​២០២១ កាលពី​ថ្ងៃ​ទី​២៨ ​ខែ​ធ្នូ​ ឆ្នាំ​២០២០ នៅ​សាល​ប្រជុំ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​កិច្ច​ប្រជុំ​នេះ​ផងដែរ ក្រោម​ការ​ដឹក​នាំ​ពី លោក​ បឹង គឹម​សឹង្ហ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត តំណាង​លោក ​អ៊ុំ រាត្រី អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មការ​ដេញថ្លៃ​ភា​ស៊ី​គ្រប់​ប្រភេទ​អាជីវកម្ម​ខេត្ត លោក​ ខេង សួ តំណាង​ក្រសួង​ហិរញ្ញវត្ថុ លោក​ យុ​ត ស្វី​នី ប្រធាន​រតនាគារ​ខេត្ត​មន្ត្រី​មកពី​ទីចាត់ការ​ហិរញ្ញវត្ថុ​រដ្ឋបាល​ខេត្ត​អភិបាលរង​ស្រុក ក្រុង និង​អាជីវករ​ដេញថ្លៃ។​ លោក​ បឹង គឹម​សឹង្ហ បាន​ឲ្យ​ដឹង​ថា ​ការដែល​មន្ទីរ​នៅតែ​ដាក់​ឲ្យ​ដេញថ្លៃ​ភាស៊ី​គ្រប់​ប្រភេទ​អាជីវកម្ម​សម្រាប់​ឆ្នាំ​២០២១​ នៅ​ខេត្ត​បន្ទាយមានជ័យ ពិសេស​លើ​ផ្សារ​និង​ទីតាំង​អាជីវកម្ម​នៅ​សេសសល់​ខ្លះ​នោះ ​គឺ​ដើម្បី​កុំ​ឲ្យ​បាត់​មូលដ្ឋាន​អាជីវកម្ម ដែល​គ្រប់​គ្រង់​ផ្ទាល់​ដោយ​រដ្ឋ ជាង​នេះ​ទៅ​ទៀត គឺ​ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណភាព សម្អាត​បរិស្ថាន អនាម័យ​ផ្សារ​ទាំងនោះ កុំ​ឲ្យ​ខូច​មុខមាត់​ស្រុក​ក្រុង​ផង​ដែរ។ ​លោក​បាន​បញ្ជាក់​ថា មូលដ្ឋាន​អាជីវកម្ម​ ដែល​ជា​របស់​រដ្ឋ​និង​គ្រប់គ្រង​ការ​ប្រមូល​ភា​ស៊ី​ដោយ​រដ្ឋ​នោះ នៅ​មាន​សេសសល់​តិចតួច ហើយ​ទំហំ​ទឹកប្រាក់​ក៏​តិចតួច​ដែរ ប៉ុន្តែ​ពិបាក​រក​អ្នកចូលរួម​ដេញថ្លៃ​ណាស់ ​មូលដ្ឋាន​អាជីវកម្ម​សេសសល់ មាន​ដូច​ជា ផ្សារ​នៅ​ស្រុក​ភ្នំស្រុក ស្រុក​ស្វាយចេក ស្រុក​ថ្មពួក សួន​កុមារ​និង​ផ្សារ​ចម្ការ​គ​ក្រុង​សិរីសោភ័ណ​ជាដើម​ ក្រៅពី​រាប់​សិប​កន្លែង ត្រូវ​បាន​ប្រគល់​ឲ្យ​ឯកជន​វិនិយោគ​នោះ។

​ក្នុងចំណោម​ផ្សារ​ទាំងនោះ មិន​មាន​អ្នកចូលរួម​ដេញថ្លៃ​ប្រមូល​ភា​ស៊ី​ឡើយ​លើកលែង​ផ្សារ​ចម្ការ​គ មាន​អាជីវករ​ម្នាក់​បាន​ដេញថ្លៃ​។​ លោក​អ៊ុំ រាត្រី អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មការ​ដេញ​ថ្លៃ​ភា​ស៊ី​គ្រប់​ប្រភេទ​អាជីវកម្ម​ ខេត្ត​បាន​ណែនាំ​ឲ្យ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ខេត្ត​ត្រូវ​ពន្យារ​ការ​ដេញ​ថ្លៃ​លើក​ទី​២ គឺ​ទុក​រយៈពេល​១​សប្តាហ៍​ទៀត​សិន គឺ​ត្រូវ​ចេញ​លិខិត​ជូនដំណឹង​ដាក់​ឲ្យ​ដេញថ្លៃ​ប្រមូល​ភា​ស៊ី​ផ្សារ​ចម្ការ​គ ពី​ថ្ងៃ​ទី​២៩​ ខែ​ធ្នូ​ ឆ្នាំ​២០២០ ​ទៅដល់​ថ្ងៃ​ទី​៤​ ខែមករា ​ឆ្នាំ​២០២១ ហើយ​គណៈកម្មការ​នឹង​បើក​កញ្ចប់​ដេញថ្លៃ​នៅ​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​ ខែ​មករា​ ឆ្នាំ​២០២១ ខាងមុខ ពោល​គឺ​ឋិតិ​វិធី​នេះ​ ស្របតាម​ការណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថ​និង​សេចក្តី​ជូនដំណឹង​ស្តីពី​ការ​ដាក់​ឲ្យ​ដេញថ្លៃ​របស់​រដ្ឋ​បាលខេត្ត​៕

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​ពលរដ្ឋ​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​សូម​ឲ្យ​អាជ្ញាធរ ជួយលុប​បំបាត់​គ្រឿង​ញៀន ក្មេង​ទំនើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ស៊ីម៉ាក់ បំផ្ទុះគ្រាប់បែកចង្កោម សេសស់​ពី​សង្គ្រាម១២០គ្រាប់ ក្រោយរកឃើញក្នុងរណ្ដៅ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទិវា​ចងចាំ​នឹង​​ប្រារព្ធ​​ឡើង ក្នុង​កម្រិត​ធំ​ជាងឆ្នាំមុន ដោយ​មាន​អង្គទូត និង ពលរដ្ឋ​ចូល​រួម​ជិត១ម៉ឺននាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

កូន​ស្វា​ដ៏​កម្រ ស្ទើរផុតពូជ៣ក្បាល ត្រូវ​ពលរដ្ឋ​សង្រ្គោះរួច​ប្រគល់​ជូនជំនាញមន្ទីរ​បរិស្ថាន​

ព័ត៌មានជាតិ៨ ម៉ោង មុន

ដំណើរជិះកង់សប្បុរសធម៌ តារារិទ្ធ ត្រូវចាត់ទុកជាបេសកកម្មដ៏មានតម្លៃ និងបានការយកចិត្តទុកដាក់ពីរដ្ឋមន្ត្រីព័ត៌មាន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ខេត្តភូកេតប្រទេសថៃប្រកាសអាសន្នទឹកជំនន់

ព័ត៌មានជាតិ១៦ ម៉ោង មុន

រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រថយន្តក្រុង​រដ្ឋ​ដឹកអ្នកដំណើរជាង​៥០នាក់​​ ធ្លាក់​ចូល​ជ្រលងភ្នំ​នៅស្រីលង្កា​ មិនទាន់​ដឹង​មូលហេតុ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ីប្រើ​ដ្រូន​ជាង​១០០​គ្រឿង​វាយ​អ៊ុយក្រែន មិន​ខ្វល់​ពី​ការ​គំរាម​និង​បទ​ឈប់បាញ់​អឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម