ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន អំពាវនាវពលរដ្ឋចូលរួមគោរពច្បាប់ចរាណរណ៍ទាំងអស់គ្នា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
លោកជំទាវ ម៉ែន សំអន អនុប្រធាគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តចូលរួមគោរពច្បាប់ចរាណរណ៍ទាំងអស់គ្នា នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ លោកជំទាវ អំពាវនាវបែបនេះ ខណៈអញ្ជើញនាំយកនូវទេយ្យវត្ថុប្រគេនព្រះសង្ឃចំនួន ១៩វត្ត ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង ក្នុងឱកាសវេនកាន់បិណ្ឌទី ១៣ នៅស្នាក់ការគណបក្សក្រុងបាវិត នាព្រឹកថ្ងៃសុក្រទី ២៣ ខែកញ្ញា ឆ្នាំ ២០២២។

លោកជំទាវ ម៉ែន សំអន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បុគ្គលិក មន្ត្រីរាជការ និងពុទ្ធបរិស័ទ្ធដោយក្តីនឹករលឹក។ លោកជំទាវ ក៏បានលើកឡើងថា ពិធីបុណ្យភ្ជុំបិណ្ឌមានជាយូរលង់ណាស់មកហើយ ដែលជាបុណ្យប្រពៃណីជាតិ មានរយៈពេលរហូតដល់ ១៥ថ្ងៃ។

ពិធីបុណ្យនេះទៀតសោត ពុទ្ធបរិស័ទ្ធ គឺតែងតែសែនរំលឹកដល់បុព្វការីជនដូនតា ដែលលាចាកលោកនេះទៅហើយ ឬហៅថា បុណ្យបូជាទេវតា ឬក៏ហៅថាបុណ្យថ្វាយព្រះបិតរ ពាក្យនេះខ្មែរយើង ប្រើជា ឈ្មោះព្រះរាជពិធី មួយមានចាក់ទឹកដូងច្រួចសែន រំឭកដល់ពួកបុព្វបុរសក្នុងរាជត្រកូល ហៅថា ថ្វាយព្រះបិតរ ឬថ្វាយព្រះបិដរ គឺសែនរំឭក ទៅព្រះញាតិវង្សានុវង្ស ដែលសេ្តចទៅកាន់បរលោកហើយ។

ជាមួយគ្នានេះ លោកជំទាវ ម៉ែន សំអន ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវ៖
១. សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា មិនត្រូវឲ្យបាត់បង់សមាជិកណាម្នាក់ក្នុងឱកាសបិណ្ឌភ្ជុំនេះទេ កុំឲ្យសប្បាយក្លាយជាទុក្ខ។
២. ជៀសឲ្យផុតពីការប្រើប្រាស់គ្រឿងញៀន (ទាំងការសេព ការជួញដូរគ្រឿងញៀន និងការសេពគ្រឿងស្រវឹង)។
៣. ត្រូវចូលរួមគោរពតាមវិធានការណ៍ ៣ការពារ៣កុំ ទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក៏ដូចជាជំងឺឆ្លងផ្សេងៗ ចូលក្នុងសហគមន៍។
៤. ជៀសឲ្យឆ្ងាយពីការប្រព្រឹត្តនូវល្បែងស៊ីសង ដែលនាំឲ្យអន្តរាយដល់សង្គមជាតិ និងសង្គមគ្រួសារតែម្ដង៕
អត្ថបទ៖ វិមាន


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


