ព័ត៌មានជាតិ
លោក ឃ្លាំង ហួត អំពាវនាវឲ្យពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ ក្នុងយុទ្ធនាការបោសសម្អាតកុងស៊ីបញ្ចាំខុសច្បាប់
លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងយុទ្ធនាការបោសសម្អាតកុងស៊ីបញ្ចាំខុសច្បាប់ ដើម្បីលុបបំបាត់អំពើចោរកម្មនានា នៅទូទាំងរាជធានីភ្នំពេញ។

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងៃទី ២៦ ខែកញ្ញានេះ លោក ឃ្លាំង ហួត បានឲ្យដឹងថា កុងស៊ីទទួលបញ្ចាំ ដែលត្រូវមានវិធានការដាក់ទោសតាមច្បាប់ គឺរួមមាន៖ ទទួលបញ្ចាំរបស់ចោរ, ទទួលបញ្ចាំរបស់គ្មានឯកសារ, ទទួលបញ្ចាំយកការប្រាក់ខ្ពស់ខុសច្បាប់, និងទទួលបញ្ចាំមិនបង់ពន្ធដារជូនរដ្ឋ។

លោកអភិបាលរងរាជធានីភ្នំពេញ បានអំពាវនាវថា «សូមប្រជាជនរាជធានីភ្នំពេញ ត្រូវចូលរួមសហការជាពលរដ្ឋល្អ ក្នុងយុទ្ធនាការបោសសម្អាតកុងស៊ីបញ្ចាំខុសច្បាប់ ដើម្បីលុបបំបាត់អំពើចោរកម្មនានា លុបបំបាត់ល្បែងស៊ីសងខុសច្បាប់ ការចែកចាយ ប្រើប្រាស់គ្រឿងញៀន ទូទាំងរាជធានីនៃយើង»។

លោក ឃ្លាំង ហួត បានបន្ថែមទៀតថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង សូមថ្លែងអំណរគុណដល់ប្រជាជនរាជធានីភ្នំពេញ ដែលបានចូលរួមគាំទ្រយ៉ាងពេញទំហឹង និងក៏សូមគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានដាស់តឿន និងផ្ដល់លទ្ធភាពខ្ពស់។

សូមជម្រាបថា ដោយទទួលបានបទបញ្ជាពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ គឺលោក ឃ្លាំង ហួត ដោយមានការចូលរួមពីលោក ជា ពិសី អភិបាលខណ្ឌទួលគោក លោកព្រះរាជអាជ្ញារង លោកក្រឡាបញ្ជី លោកអធិការ លោកមេបញ្ជាការ លោកប្រធានមន្ទីរហិរញ្ញវត្ថុ លោកប្រធានមន្ទីរពានិជ្ជកម្ម ប្រធានសាខាពន្ធដាខណ្ឌទួលគោក និងអាជ្ញាធរសង្កាត់-ភូមិ បានបើកយុទ្ធនាការបោសសម្អាត ឃ្លាំងបញ្ចាំខុសច្បាប់ (ឃ្លាំងរំសេវ) ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២ សម្រេចបានលទ្ធផល ដូចខាងក្រោម ៖
-បានចុះបង្ក្រាបចំនួន ១៣ទីតាំង
-បានដកហូតម៉ូតូសរុបចំនួន ១,១១៣ គ្រឿង
-បានដកហូតរថយន្តសរុបចំនួន ១៤ គ្រឿង
-បានដកហូតPassappសរុបចំនួន ១២ គ្រឿង
-បានដកហូតកង់បីសរុបចំនួន ៩ គ្រឿង។
បានប្រគល់ម៉ូតូជូនជនរងគ្រោះវិញសរុបចំនួន ១០ គ្រឿង។
ចំពោះប្រជាពលរដ្ឋរូបណាដែលបានបាត់ម៉ូតូ ហើយយរកមិនទាន់ឃើញញ សូមកុំទាន់អស់សង្ឃឹម ក្រុមការងារ នឹងខិតខំប្រឹងប្រែងស្វែងរកបន្តទៀត។ នេះបើតាមសំណេររបស់លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២ ដោយលោកបានបន្ថែមថា «ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវដល់អ្នករកស៊ីខុសច្បាប់ទាំងឡាយ សូមកែខ្លួនត្រឡប់មករកស៊ីទទួលទានដោយសុចរិតវិញ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជួយគាំទ្រដល់ប្រតិបត្តិការនេះ និងចូលរួមសហការផ្ដល់ព័ត៌មានដល់យើងខ្ញុំ»៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


