ជីវិតកម្សាន្ដ
ទាក់ទងគ្នា ៧ ឆ្នាំ គូស្នេហ៍ Nam Goong Min និង Jin Ah Reum ចូលរោងការខែក្រោយហើយ
តារាសម្ដែងប្រុស Nam Goong Min និងតារាម៉ូដែល Jin Ah Reum នឹងត្រៀមចូលរោងការនៅខែក្រោយនេះបន្ទាប់ពីអ្នកទាំងពីរបានទាក់ទងគ្នា អស់រយៈពេលជិត៧ឆ្នាំមកហើយ។

តារាសម្ដែងប្រុស Nam Goong Min និងតារាម៉ូដែល Jin Ah Reum បានជួបគ្នាដំបូងក្នុងឆ្នាំ ២០១៥ នាមជាអ្នកដឹកនាំរឿង និងជាតារាសម្ដែង ពេលដែលពួកគេកំពុងថតរឿង “Light My Fire”។ ប៉ុន្តែទំនាក់ទំនងរបស់ពួកគេទើបតែបើកចំហកាលពីឆ្នាំ ២០១៦ ដែលគិតមកដល់ថ្ងៃនេះ គឺជិត៧ឆ្នាំ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះមានដំណឹងល្អថា គូស្នេហ៍នេះនឹងរៀបការនៅខែក្រោយ ហើយពិធីនឹងប្រារព្ធឡើងនៅថ្ងៃទី ០៧ ខែតុលា នៅសណ្ឋាគារ Shilla Hotel Seoul ដែលព្រឹត្តិការណ៍នេះនឹងធ្វើឡើងជាលក្ខណៈឯកជនជាមួយមិត្តភក្តិជិតស្និទ្ធ និងក្រុមគ្រួសារប៉ុណ្ណោះ។ ចំណែកពិធីករវិញ លោក Jung Moon Sung ដែលជាមិត្តជិតស្និទ្ធរបស់ Nam Goong Min បានមកធ្វើតួនាទីនេះតែម្ដង។
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្លាយរូប V និង Jennie នៅភោជនីយដ្ឋានមួយ ខណៈអ្នកលេងអ៊ីនធឺណិតថា មិនមែនកាត់ត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៧ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ