KPT+
វិធីបណ្តុះមើមខ្ជាយក្នុងផើង ងាយស្រួលដាំដុះបំផុត
ចំពោះមើមខ្ជាយត្រូវបានចាត់ទុកថាជាឱសថរុក្ខជាតិដ៏មានប្រយោជន៍បំផុត ខណៈផ្នែកដែលពេញនិយមមានដូចជាមើមនិងស្លឹក ត្រូវបានយកទៅធ្វើម្ហូបបានច្រើនមុខ។ សម្រាប់មេផ្ទះដែលនិយមឬចូលចិត្តញ៉ាំមុខម្ហូបដែលត្រូវការមើមខ្ជាយប្រាកដជាចង់បណ្ដុះ ឬដាំទុកក្នុងផ្ទះ ដើម្បីងាយស្រួលរកពេលចង់ដណ្ដាំស្លម្ដងៗ។

ខាងក្រោមនេះ ជាវិធីងាយៗខ្លាំង គ្រាន់តែមិត្តអ្នកអានដាក់ចូលទៅក្នុងដីដែលបានរៀបចំរួចជាការស្រេច។
-នៅពេលទិញមើមខ្ជាយពីផ្សារ ដើម្បីឲ្យឆាប់ដុះបានផលលឿន សូមកាត់ក្បាលចេញតិចតួច។ បន្ទាប់មកយកមើមដែលកាត់រួចទៅត្រាំក្នុងទឹករយៈពេល ២-៣ យប់ ហើយពិនិត្យមើលថាមានឬសដុះចេញឬអត់។
-បើវាចេញឬស សូមរៀបចំធុងដាំ ឬផើង (ដែលអ្នកអាចរកបាន) និងបន្ថែមដីសម្រាប់ដាំ។ ដោយផ្តល់ឲ្យវានូវដីដែលមានជីជាតិតិចតួច។ ប្រសិនបើធុងទាំងនោះមានរន្ធខ្យល់ ចូររកអ្វីមួយសម្រាប់បិទបាំងរន្ធខ្យល់ ដោយបន្សល់ទុករន្ធបង្ហូរតូចមួយបានហើយ។
-បន្ទាប់មកយកមើមខ្ជាយមកបណ្ដុះ ដោយមិនចាំបាច់ដោតវាជ្រៅពេកទេ មុននឹងដាក់ស្រទាប់ដី ឬចំបើងផ្សេងទៀតពីលើ។ ស្រោចទឹកឲ្យញឹកញាប់និងហ្មត់ចត់ ហើយដាក់ធុងនៅកន្លែងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់។ ទុកចោលប្រហែល៧-១៥ថ្ងៃ នោះឬសកាន់តែចាក់ជ្រៅ ហើយនឹងចាប់ផ្ដើមដុះពន្លកឡើង។ បន្ទាប់ពីប្រហែលមួយខែ វានឹងចាប់ផ្ដើមលូតលាស់ជារុក្ខជាតិហើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បន្លែជាឱសថ ៥ មុខ ងាយស្រួលរក និងអាចព្យាបាលជំងឺជាច្រើនប្រភេទ
ចុចអាន៖មើមខ្ជាយ ជាឱសថជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃវីរុសកូវីដ ១៩
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


