Connect with us

ជីវិតកម្សាន្ដ

អលង្ការមួយឈុតដែល Jisoo ពាក់ថ្ងៃមុន តម្លៃអាចទិញផ្ទះពីរបីល្វែង

បានផុស

នៅ

Jisoo សមាជិកក្រុម BLACKPINK ត្រូវបានប្រព័ន្ធផ្សព្វផ្សាយនានាចាត់ទុកព្រះនាងម្ចាស់នៃពិភព K-Pop ព្រោះតាំង​ពី​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​ឆ្នាំ២០១៦ តារា​ចម្រៀង​រូប​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​និយម​លេង​អ៊ីនធឺណិតស្រឡាញ់គាំទ្រយ៉ាងខ្លាំង​នូវទេពកោសល្យ សមត្ថភាព និងសម្រស់​របស់​នាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារប្រជាប្រិយភាពរបស់ Jisoo ចេះតែកើនឡើងជារៀងរាល់ថ្ងៃ នាងត្រូវ​បានម៉ាកយីហោ​ប្រណីត​ធំៗ​ដណ្ដើមគ្នាយក ដើម្បីឱ្យនាងតំណាង​ផលិតផលរបស់ពួកគេ ខណៈកាលពីដើមឆ្នាំនេះយីហោអលង្ការ Cartier បានប្រកាសសមាជិក BLACKPINK រូបនេះជាឯកអគ្គរដ្ឋទូតពិភពលោកថ្មីបំផុតសម្រាប់ប្រេនរបស់ខ្លួន។

ដោយឡែកថ្មីៗនេះ Jisoo បានចូលរួមក្នុងព្រឹត្តិការណ៍បើកដំណើរការឡើងវិញរបស់ Cartier Maison Cheongdam ដែលបានធ្វើឡើងនៅឯសាល Seoul Wave Art​ ទីក្រុងសេអ៊ូល ជាមួយនឹងឈុតអលង្ការមួយឈុតតម្លៃរាប់សែនដុល្លារឯណោះ។

ស្ថិតក្នុងសម្លៀកបំពាក់ខ្មៅលាយស Jisoo បានពាក់នាឡិកា Panthère De Cartier ដ៏ប្រណីតដែលមានតម្លៃ​ជាង ៨០០០ដុល្លារអាមេរិក។ ចំណែកចិញ្ចៀនម៉ាក Panthère De Cartier មានតម្លៃ ១៥,០០០ដុល្លារអាមេរិក។ ចំពោះខ្សែកពេជ្រវិញ វាមានតម្លៃដល់ទៅ ២២៤,០០០ដុល្លារអាមេរិក។ សរុបអលង្ការមួយតួខ្លួនរបស់ Jisoo​ ថ្ងៃមុននេះ គឺ ២៣៩,៨០០ដុល្លារអាមេរិក៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Jisoo នឹងក្លាយជាទូតសុឆន្ទៈឲ្យម៉ាកយីហោគ្រឿងអលង្ការដ៏ល្បីមួយរបស់ បារាំង

ចុចអាន៖ មិនធ្លាប់មានក្នុងវិស័យម៉ូដ ប្រើស្ព្រៃយ៍បាញ់លើរាងកាយ បង្កើតជារ៉ូបយ៉ាងស្រស់ស្អាត (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវថ្មើរជើង ៖ រដ្ឋបាល​រាជធានីមិន​អនុញ្ញាត​ឱ្យ​ក្រាល​កន្ទេល លក់ដូរ​លើ​សួន​ច្បារ​ និង​ លើស្មៅទេ

សន្តិសុខសង្គម៩ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

សន្តិសុខសង្គម១១ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

កីឡា១១ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាងរឹង​មាំ​ ដោយនាំ​មុខពិន្ទុ ភ្នំពេញក្រោន កាន់​តែ​ច្រើន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

Sokha Hotels

ព័ត៌មានពេញនិយម