ព័ត៌មានជាតិ
យុវតីដែលលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ២ថ្ងៃមុន ប្រទះឃើញសពហើយ
ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពយុវតីម្នាក់ ដែលបានលោតទឹកលើស្ពានជ្រោយចង្វារកាលពី២ថ្ងៃមុនហើយនៅព្រឹកថ្ងៃទី៨ខែតុលា ឆ្នាំ២០២២នេះ នៅត្រើយខាងកើតស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

ជនរងគ្រោះមានឈ្មោះ ចេង ស្រីណេត អាយុ១៥ឆ្នាំ រស់ភូមិអូខ្យង់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

គួររំលឹកផងដែរថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ មានការភ្ញាក់ផ្អើលមួយបន្ទាប់ពីយុវតីជនរងគ្រោះបានមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារចុះទៅក្រោមលិចទៅបាត់បន្សល់ទុកការបូបស្ពាយ១ ស្បែកជើងមួយគូរ តុក្កតាខ្លាឃ្មុំមួយ ទូរសព្ទមួយគ្រឿង រួមទាំងឯកសារមួយចំនួនទៀត ។

រហូតមកដល់ព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ ប្រជាពរដ្ឋអ្នកនេសាទក៏ប្រទះឃើញសពជនរងគ្រោះអណ្តែតឡើង នៅត្រើយខាងកើតជិតស្ពានជ្រោយចង្វារតែម្តង។
ក្រោយមកក៏បានរាយការណ៍ទៅសមត្ថកិច្ច និងទាក់ទងទៅសាច់ញាតិដើម្បីមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖សុខា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


