ព័ត៌មានជាតិ
រកឃើញហើយ កូនក្រុមទាំង៣ របស់គ្រូបង្វឹកនីមួយៗនៃកម្មវិធីល្ខោនខ្មែរ រដូវកាលទី១
បន្ទាប់ពីទទួលបានបេក្ខជនផ្លូវការទាំង១២ក្រុមកាលពីសប្ដាហ៍កន្លងទៅ ដែលឆ្លងផុតកម្មវិធីល្ខោនខ្មែរ វគ្គទី១ ពេលនេះកម្មវិធីបានឈានមកដល់ល្ខោនខ្មែរ វគ្គទី១ ជំនួបជាមួយគណៈកម្មការហើយ។ គណៈកម្មការមេប្រយោគទាំងបួន នឹងដើរតួនាទីជាគ្រូបង្វឹក ដែលនឹងបង្ហាត់បង្រៀនកូនក្រុមរបស់ខ្លួន ដែលក្នុងនោះគ្រូបង្វឹកមួយរូបៗនឹងទទួលបានកូនក្រុមម្នាក់ ៣ក្រុមស្មើៗគ្នា។

ក្នុងនោះកូនក្រុមរបស់លោកជំទាវសាស្ត្រាចារ្យ សុទ្ធ សុម៉ាលី មាន (១). ក្រុមពន្លកថ្មីនៃវប្បធម៌ (២).ក្រុម ល្ខោនបុរាណស្រីវត្តកៀនស្វាយក្រៅ និង (៣). ក្រុម យុវជនមន្ទីវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ រីឯកូនក្រុមរបស់លោកស្រីសាស្ត្រាចារ្យ សំ សត្យា មាន (១). ក្រុម មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ (២). ក្រុម រស្មីនៃវប្បធម៌ (៣). ក្រុម ក្រឹស្ណរៈ ចំណែកឯកូនក្រុមរបស់ឯកឧត្តមសាស្ត្រាចារ្យ ព្រឿង ឈៀង មាន (១). ក្រុម មន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប (២).ក្រុម សិល្បៈបុរាណយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី (៣). ក្រុម ស្រលាញ់វប្បធម៌នៃ ស.ស.យ.ក ខេត្តកំពង់ស្ពឺ និងចុងក្រោយ កូនក្រុមរបស់លោកស្រីព្រឹទ្ធាចារ្យ ប៉ែន សុខហួន មាន (១). ក្រុម នារីអង្គរ (២). ក្រុម វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ (៣). ក្រុម ក្លឹបបណ្ដុះបណ្ដាលសិល្បៈវប្បធម៌ខ្មែរអង្គរខេត្តសៀមរាប។
សូមបញ្ជាក់ផងដែរថា នៅវគ្គបន្ទាប់ កូនក្រុមរួមគ្រូ នឹងធ្វើការប្រកួតជាមួយគ្នាទៅវិញទៅមក ពោលគឺមិនប្រកួតឆ្លងក្រុមដែលមានគ្រូបង្វឹកផ្សេងៗនោះឡើយ។ មិនតែប៉ុណ្ណោះ គ្រូបង្វឹកទាំងអស់នឹងធ្វើការវាយតម្លៃទៅតាមការបញ្ចេញសមត្ថភាពជាក់ស្ដែង ហើយក្នុងនោះគ្រូបង្វឹកនីមួយៗនឹងសម្រេចចិត្តរើសបេក្ខជនតែ ២ ក្រុមប៉ុណ្ណោះ រីឯ ១ក្រុមទៀតនឹងត្រូវចាកចេញពីកម្មវិធី។

កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ មានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ BTV រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៦ ល្ងាចតទៅ។ ហើយក៏មានការចាក់ផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងផងដែរ៕






-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


