ព័ត៌មានជាតិ
ក្រសួងបរិស្ថាននិងរដ្ឋបាលខេត្តស្ទឹងត្រែងអភិរក្សធនធានជីវៈចម្រុះ និងសត្វព្រៃឱ្យគង់វង្ស
ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៤ ខែតុលាឆ្នាំ ២០២២នេះ បានធ្វើការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដើម្បីបង្កើនការអភិរក្សនៅក្នុងតំបន់ការពារធនធានធម្មជាតិជីវចម្រុះ ប្រកបដោយចីរភាពនៅព្រះរាជាណាចក្រកម្ពុជា ដោយឡែកនៅខេត្តស្ទឹងត្រែងតែម្ដង។

លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែងមានប្រសាសន៍ថា នេះជាការបញ្ជ្រាបការយល់ដឹង និងពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរដែនដីពាក់ព័ន្ធដើម្បីលើកកម្ពស់បន្ថែមក្នុងការចូលរួមសហការនិងការពារតំបន់ការពារធនធានធម្មជាតិស្របតាមច្បាប់និងលិខិតបទដ្ខានគតិយុត្តដែលពាក់ព័ន្ធ។

លោករដ្ឋលេខាធិការមានប្រសាសន៍បន្ថែមថា៖ នៅភូមិសាស្រ្តខេត្តស្ទឹងត្រែងសំបូរទៅដោយតំបន់ធម្មជាតិច្រើនកន្លែងដូចជាវ៉ើនសៃសៀមប៉ាង ដែនជំរកសត្វព្រៃសៀមប៉ាង ដែនជម្រកសត្វព្រៃ ព្រៃឡង់ តំបន់រ៉ាមសារ និងតំបន់ភ្នំក្រឡាពុះ នៅស្រុកសេសានបន្ថែមទៀតដែលសំបូរទៅដោយសត្វព្រៃរស់នៅភ្នំក្រឡាពុះនេះមានភូមិសាស្រ្តជាប់នឹងទឹកដីស្រុកសៀមប៉ាង នឹងស្រុកសេសានហើយក៏មានភូមិសាស្រ្តពាក់ព័ន្ធទៅនឹងទន្លេសេសានភូមិសាស្រ្តឡាវ ទីកន្លែងមួយដែលយើងត្រូវតែអភិរក្ស យើងដាក់ចូលក្នុងតំបន់ការពារនិងអភិរក្សធនធានធម្មជាតិជីវចំរុះ ពិសេសយើងការពារព្រៃពីព្រោះព្រៃនេះហើយវាជាប្រភពទឹក។
លោក ចៅ មុន្នីរ៉ា អភិបាលរងខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ រដ្ឋបានខេត្តបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការងារគ្រប់គ្រងបរិស្ថានការគាំទ្រដល់សហគមន៍មូលដ្ឋានក្នុងតំបន់ការពារធម្មជាតិចំនួន៦កន្លែងលើផ្ទៃដីសរុបចំនួនជាង៨០៤,៩២១ហិកតា។

លោកសុវណ្ណពិសេដ្ឋអភិបាលស្រុកសេសានបានចាត់ទុកថា៖ ធនធានទាំងនេះពិតជាផ្តល់ផលប្រយោជន៍សម្រាប់សង្គមជាតិយើង ទុកឱ្យមនុស្សជំនាន់ក្រោយបានឃើញនិងអាស្រ័យផលដូចនេះកិច្ចការអភិរក្ស យើងត្រូវចូលរួមទាំងអស់គ្នា សំណូមពរដល់បងប្អូនប្រជាពលរដ្ឋសាធារណជនទាំងអស់មេត្តាចូលរួមចំណែកជាមួយគណបញ្ជាការឯកភាពស្រុក ជាមួយនឹងសហគមន៍ជាមួយ និងមន្ទីរជំនាញនៃការការពារ ព្រៃក្រឡាពស់នេះឲ្យបានលទ្ធផលល្អ។
សូមបញ្ចាក់ថា៖ ដើម្បីឱ្យសម្រេចគោលបំណងនេះក្រសួងបរិស្ថានបានដាក់ចេញនៅយុទ្ធសាស្ត្រក្នុងអនុក្រិតលេខ២៣៤ ចុះថ្ងៃទី២១ខែធ្នូ២០២១រួមមាន៖
-កិច្ចការពារនិងអភិរក្សធនធានធម្មជាតិនិងការអនុវត្តច្បាប់
-ការសិក្សាស្រាវជ្រាវនិងការអភិរក្សជីវចំរុះ
-ការអភិវឌ្ឍទេសចរធម្មជាតិនិងវប្បធ៌ម
-និងការចូលរួមអត្ថប្រយោជន៍ឧត្តុង្គឧត្តមរបស់សហគមន៍៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


