Connect with us

ព័ត៌មានជាតិ

ស្លឹក​ប្រក្រុង​ច្របាច់​យក​ទឹក​ធ្វើ​បង្អែម​រសជាតិឆ្ងាញ់ មាន​ប្រភពពី​ក្នុងព្រៃ

បានផុស

នៅ

​​ស្លឹក​ដើម​ប្រក្រុង​ ដែល​មាន​ប្រភព​ពី​ក្នុង​ព្រៃ​ បច្ចុប្បន្ន​មាន​កសិករ​យើង​បាន​យក​មក​ដាំ​ក្នុងស្រុក​វិញ​ ក៏ដោយ​សារ​ស្លឹក​ប្រក្រុង​នេះ ​ផ្តល់​អត្ថប្រយោជន៍ ​ដែល​អាច​ច្របាច់​យក​ទឹក​ធ្វើ​ចាហួយ​លក់​បាន​រាល់ថ្ងៃ​ ដើម្បី​ផ្គត់ផ្គង់​ដល់​ជីវភាព​គ្រួសារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នក​ស្រី គឹម ឈាន រស់នៅក្នុង​ស្រុក​ព្រៃ​រំដេង ខេត្តតាកែវ បាន​ដាំ​ដើម​ប្រ​ក្រង់​ថ្មីៗ​នេះ​ដែល​ ពីមុន​ធ្លាប់តែ​ចូល​ព្រៃ​បោច​យក​ស្លឹក​ប្រក្រុង​យក​ទឹក​លក់​។ អាស្រ័យ​ដោយសារ​ឃើញ​ស្លឹក​ដើម​ប្រក្រុង​មាន​អំណោយផល​ច្រើន​ដល់​ការផលិត​និង​តម្រូវការ​ទីផ្សារ​រាល់ថ្ងៃ​ផង​ ទើប​គាត់​មានគំនិត​យក​ពូជ​គ្រាប់​ប្រក្រុង​ក្នុង​ព្រៃ​និង​គាស់​ដើម​ខ្លះ​ពី​ព្រៃ​មក​ដាំ​ក្នុង​ភូមិ​វិញ​ ងាយស្រួល​មិន​រវល់​ចូល​ព្រៃរ​កទៀត​។ អ្នក​ស្រី បាន​បន្តថា ការដាំ​ដើម​ប្រក្រុង​ជា​លក្ខណៈ​ទ្រើង​ដូចជា​សណ្តែក​គួរ និង​តាសក់​ដែរ ហើយ​ក៏​មាន​សណ្តាន​ដូចជា ស្លឹក​បាស​ទាំង​ដើម​និង​ស្លឹក​ដែរ​។

ក្នុង​ការផលិត​បង្អែម​ប្រក្រុង​នេះ​ក្នុង​១​ថ្ងៃ​ប្រើប្រាស់​ស្លឹក​ប្រក្រុង​២​គីឡូក្រាម​ ហើយ​បាន​ផល​មកវិញ​ជា​ដុំ​ដូច​ចាហួយ​ចំនួន​៤០​គីឡូក្រាម​។ ​វិធី​ធ្វើ​បង្អែម​ប្រក្រុង​នេះ​ ដោយ​លាង​ទឹក​សម្អាត​ប្រក្រុង​ជាច្រើន​ដង​ហើយ​ចាប់ផ្តើម​ត្រង​ឲ្យ​ស្អាត​ច្រក​ថង់​ទុក​ឲ្យ​ក្នុង​រយៈពេល​៤​ម៉ោង​ឲ្យ​វា​រឹង​ទើប​អាច​លក់​បាន​ ដោយ​អ្នក​ទទួលទាន​អាច​ដាក់​ជាមួយ​ទឹកកក​លាយ​ទឹក​ដោះគោ​ស្ករស​មាន​រសជាតិ​ឆ្ងាញ់ ​ប្រៀប​ដូច​បង្អែម​ចាហួយ​ខ្មៅ​ដែរ​។ អ្នកស្រី គឹម ឈាន ផលិត​ទឹក​ប្រក្រុង​នេះ ​ក្នុង​១​ថ្ងៃ​បាន​៤០​គីឡូក្រាម ​ដែល​មាន​តម្លៃ​ក្នុង​១​គីឡូក្រាម​ថ្លៃ​២​ពាន់​រៀល​៕

អត្ថបទ៖ កញ្ញា វ៉ាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន​កិត្តិយស​ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក​ជំទាវ​អគ្គលេខាធិការ​អាយប៉ា (AIPA)

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ ​បដិសេធ​ចំពោះ​ជនខិលខូចដែលប្រើប្រាស់រូបនិងឈ្មោះ លោក ហេង សួរ ក្នុង​ចេតនា​ឆបោក​សាធារណជន

សន្តិសុខសង្គម១០ ម៉ោង មុន

ក្រុម​ក្មេង​ទំនើង​៩​នាក់ បើក​ឆាក​ប្រយុទ្ធគ្នា​នៅ​ស្រុក​រវៀង ត្រូវ​នគរបាល​ឃាត់ខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​បច្ចេកទេស​កសិកម្ម​ឃុំ​ត្រពាំងបី ​អនុវត្ត​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​ជួយ​លើក​កម្ពស់​គុណភាពដី​និង​ជីវភាព​កសិករ​កាន់​តែ​ប្រសើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

នាយ​ឧត្តមសេនីយ៍ ស ថេត ៖ មន្រ្តី​ក្រោម​ឱវាទ​ ត្រូវ​ចេញ​ប្រតិបត្តិ​បង្រ្កាប​បទល្មើស​បច្ចេកវិទ្យា​ជា​បន្ទាន់ ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត

Sokha Hotels

ព័ត៌មានពេញនិយម