ព័ត៌មានអន្ដរជាតិ
មេដឹកនាំពិភពលោកពីររូប ផ្ញើសាររំលែកទុក្ខជនរងគ្រោះក្នុងឧបទ្ទវហេតុរត់ជាន់គ្នា នៅកូរ៉េខាងត្បូង
ក្រោយពេលផ្ទុះហេតុការណ៍ត់ជាន់គ្នា បណ្ដាលឱ្យមនុស្សយ៉ាងហោច ១៥១នាក់បានស្លាប់ និង ៨១នាក់បានរងរបួស ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យ Halloween កាលពីម្សិលមិញនេះ មេដឹកនាំពិភពលោកពីររូប បានចូលរួមរំលែកទុក្ខដល់ប្រជាជនកូរ៉េខាងត្បូងភ្លាមៗ ជាពិសេសជូនចំពោះសាច់ញាតិជនរងគ្រោះតែម្ដង។
ទីមួយ ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងជំទាវទីមួយ Jill Biden បានផ្ញើសាររំលែកទុក្ខដោយសរសេរថា “យើងមានសេចក្ដីក្រៀមក្រំយ៉ាងខ្លាំងជាមួយប្រជាជននៃសាធារណរដ្ឋកូរ៉េសម្រាប់ការបាត់បង់មួយនេះ ហើយសូមជូនពរចំពោះអ្នករងរបួសទាំងអស់ឆាប់ជាសះស្បើយផងដែរ” ។
ដោយឡែក នាយករដ្ឋមន្ត្រីថ្មីថ្មោងរបស់អង់គ្លេស Rishi Sunak ឯណោះវិញ បានសរសេរសារមួយនៅលើ Twitter ថា “យើងសូមចូលរួមរំលែកទុក្ខជាមួយប្រជាជនកូរ៉េខាងត្បូងទាំងអស់ដែលកំពុងស្ថិតនៅក្នុងគ្រាដ៏លំបាកនេះផង”។
ឆ្លើយតបទៅនឹងឧបទ្ទវហេតុដ៏រន្ធត់នេះ ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសកាន់ទុក្ខជូនជនរងគ្រោះទូទាំងប្រទេស និងបានប្ដេជ្ញាចិត្ត មិនឱ្យមានរឿងបែបនេះកើតចំពោះប្រជាជាតិរបស់លោកទៀតឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ ខ្លីៗគួរដឹងពី Itaewon ដែលជាទីតាំងកើតឧបទ្ទវហេតុរត់ជាន់គ្នា
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង