កីឡា
អង់គ្លេស ថា ចាញ់បារាំងថ្ងៃមុន ដោយសារអាជ្ញាកណ្តាល
អាជ្ញាកណ្តាលសញ្ជាតិប្រេស៊ីលលោក Wilton Sampaio ត្រូវគេស្តីបន្ទោសចំពោះការកាត់សេចក្តីរបស់គាត់ ក្នុងការប្រកួតដែលក្រុមតោកំណាចអង់គ្លេស ចាញ់មាន់គកបារាំង ២-១ ធ្លាក់ចេញពីពានរង្វាន់ World Cup ត្រឹមវគ្គ៨ក្រុមចុងក្រោយ។

អាជ្ញាកណ្តាលវ័យ៤០ឆ្នាំរូបនេះ បានរងការរិះគន់យ៉ាងចាស់ដៃអំឡុងការប្រកួតនោះ ជាពិសេសក្នុងតង់ទីមួយ នៅពេលគាត់មិនផ្តល់បាល់ប៉េណាល់ទីដល់អង់គ្លេស ពេលដែលកីឡាករ Dayot Upamecano បង្កកំហុសទៅលើ Harry Kane។
ក៏មានការសម្រេចចិត្តដ៏ចម្រូងចម្រាសមួយទៀតផងដែរ ចំពោះការមិនផ្តល់បាល់ Free Kick ដល់អង់គ្លេស ពេល Upamecano បង្កកំហុសដល់ Bukayo Saka មុនពេល Aurelien Tchouameni ស៊ុតបញ្ចូលទី។

ទោះក្នុងការប្រកួតនេះ លោក Sampaio បានផ្តល់បាល់ប៉េណាល់ទីដល់ទៅ២ដងទៅឲ្យអង់គ្លេសក៏ដោយ ប៉ុន្តែនៅមានកំហុសមួយចំនួនទៀតដែលកីឡាករនិងអ្នកគាំទ្រអង់គ្លេស មិនពេញចិត្តចំពោះកាត់សេចក្តីរបស់គាត់។
អតីតកីឡាករជម្រើសជាតិអង់គ្លេស Gary Neville បាននិយាយក្រោយការប្រកួតថា “លោកអាជ្ញាកណ្តាល ខ្ញុំគិតថាគាត់មានសុបិនអាក្រក់។ មនុស្សនឹងនិយាយថាវាជាលេស ប៉ុន្តែគាត់ជាមនុស្សអាក្រក់”។

ស្របពេលជាមួយគ្នានោះ អ្នកគាំទ្រអង់គ្លេសមួយចំនួន ក៏បាននាំគ្នាបង្ហោះសារលើបណ្តាញសង្គមព្រោងព្រាតផងដែរ ដោយសម្តែងការខកចិត្ត ហើយចោទថា “អង់គ្លេស ធ្លាក់ដោយសារ អាជ្ញាកណ្តាល”។
លោក Sampaio បានរងការរិះគន់រួចទៅហើយ សម្រាប់ការផ្តល់បាល់ប៉េណាល់ទីដ៏ចម្រូងចម្រាស ដល់អារ៉ាប៊ីសាអូឌីត ក្នុងជំនួបជាមួយប៉ូឡូញ។

គួរបញ្ជាក់ថា លោក Sampaio បានធ្វើជាអាជ្ញាកណ្តាលកាត់សេចក្តីចំនួន៣៨១ប្រកួតក្នុងអាជីពរបស់គាត់ ដោយបានផ្តល់កាតលឿងចំនួន១៨៥៦សន្លឹក និងកាតក្រហម១០២សន្លឹក។ គាត់ក៏បានផ្តល់បាល់ពិន័យ១១ម៉ែត្រ ១១៤ដងផងដែរ៕
អត្ថបទ៖ Vann Vann
ចុចអាន៖ ជំនួប ហូឡង់-អាហ្សង់ទីន យប់មិញ ជាការប្រកួតមានកាតលឿងច្រើនបំផុត ក្នុងប្រវត្តិសាស្រ្ត World Cup
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


