សុខភាព
លំហាត់ប្រាណ ៣ ប្រភេទ អាចជួយឲ្យបេះដូងមានសុខភាពល្អ
ការហាត់ប្រាណ ក៏ដូចការបង្កើតទម្លាប់ឲ្យរាងកាយមានចលនាច្រើន ជាវិធីសាស្ដ្រល្អជួយដល់សុខភាពបេះដូង។ អ្នកជំនាញបានណែរនាំថា មិនថាអ្នកមានជំងឺបេះដូង ឬអ្នកមិនទាន់មានជំងឺនោះទេ ត្រូវតែបង្កើតទម្លាប់ហាត់ប្រាណឲ្យបានជាប្រចាំ ជាពិសេសវិធីហាត់ប្រាណ ៣ប្រភេទ ដែលមានប្រសិទ្ធភាពខ្ពស់ដល់បេះដូង។

១.លំហាត់ប្រាណអេរ៉ូបិក
លំហាត់ប្រាណអេរ៉ូបិក (Aerobic Exercise) ជាវិធីហាត់ប្រាណសម្រួលដល់ចង្វាក់បេះដូង ចរន្ដឈាម ពិសេសគ្រប់គ្រងសម្ពាធឈាមបានល្អ។ មិនត្រឹមតែប៉ុណ្ណោះការហាត់បែបនេះ ក៏អាចជួយកាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែម ហើយចំពោះអ្នកជំងឺទឹកនោមផ្អែមក៏អាចជួយការពារនៃការកើនឡើងជាតិស្ករក្នុងឈាមបានដែរ។
ការហាត់ប្រាណបែប Aerobic Exercise មានដូចជា ការរត់ ដើរ ការជិះកង់ ការរាំ ការហែលទឹក ការលោតអន្ទាក់ ក៏ដូចជាការវាយប៉េងប៉ុងជាដើម។ ដូច្នេះយើងគួរអនុវត្ដយ៉ាងហោច ៣០នាទី ក្នុងមួយថ្ងៃ និង ៥ថ្ងៃមួយសប្ដាហ៍អាចជួយឲ្យបេះដូងមានសុខភាពល្អ។
២.ហាត់ប្រាណលើកទម្ងន់
ការលើកទម្ងន់ជាវិធីហាត់ប្រាណដែលប្រើថាមពលខ្លាំង។ ការហាត់ប្រាណបែបនេះមានអត្ថប្រយោជន៍ច្រើន ចំពោះអ្នកមានរាងកាយធាត់លើសគីឡូ មានខ្លាញ់ច្រើន ពិសេសទៀតនោះសម្រាប់អ្នកមានក្បាលពោះធំៗ ដែលប្រឈមខ្លាំងកើតជំងឺបេះដូង និង លើសសម្ពាធឈាម។ លំហាត់ប្រាណបែបនេះអាចជួយសម្រកជាតិខ្លាញ់ និងបង្កើនម៉ាសសាច់ដុំ។ ការសិក្សាបានបង្ហាញថា ប្រសិនបើបានអនុវត្ដការហាត់ប្រាណបានទាំងពីរប្រភេទ គឺការលើកទម្ងន់ និង អេរ៉ូបិក ជាមួយគ្នាកាន់តែជួយកាត់បន្ថយ កូលេស្ដេរ៉ូលអាក្រក់ និងបង្កើនមកវិញនូវកូលេស្ដេរ៉ូលល្អ សម្រាប់សុខភាព។
ជាមធ្យមយើងអាចហាត់ប្រាណបែបនេះចន្លោះពី២ ទៅ ៣ថ្ងៃក្នុងមួយសប្ដាហ៍ រយៈពេលចន្លោះពី៣០នាទី ទៅ១ម៉ោង ល្អប្រសើរសម្រាប់សុខភាព។
៣.ហាត់យូហ្គា
យូហ្គាគឺជាវិធីហាត់ប្រាណមួយដែលមិនត្រឹមតែជួយឲ្យបេះដូងមានសុខភាពល្អប៉ុណ្ណោះទេ សូម្បីផ្នែកប្រព័ន្ធប្រសាទ ផ្នែកស្មារតីក៏ទទួលបានអត្ថប្រយោជន៍ទាំងព្រម។ ជាមធ្យមការហាត់យូហ្គាត្រឹមតែ ៤០នាទី ក្នងមួយថ្ងៃ ៥ថ្ងៃក្នុងមួយសប្ដាហ៍ អាចជួយសម្រួលដល់សរសៃឈាមបេះដូង និង ខួរក្បាល ពិសេសអាចកាត់បន្ថយស្ដ្រេស និងជួយស្មារតីរឹងមាំ។

ដូចគ្នាយើងដឹងហើយថា ស្ដ្រេសរ៉ាំរៃ គឺជាបញ្ហាមួយដែលបង្កការរំខានដល់ជីវិតរស់នៅ ព្រោះថាអាចបង្កឲ្យអ្នកជំងឺគេងមិនលក់ ញ៉ាំច្រើន លើសគីឡូ ប្រឈមកកើតជំងឺផ្សេងៗ ក្នុងនោះមានជំងឺបេះដូង ជំងឺលើសឈាម និង ទឹកនោមផ្អែមប្រភេទ២។ ការគ្រប់គ្រងស្ដ្រេសបានល្អ ក៏ជាចំណែកមួយជួយដល់សុខភាពបេះដូង ដូច្នេះវិធីហាត់ប្រាណមួយប្រភេទនេះ ល្អសម្រាប់អ្នកជំងឺបេះដូងផង និងអ្នកមានបញ្ហាស្ដ្រេសផង៕
ចុចអាន៖ចង់បានសុខភាពល្អ ព្យាយាមរត់ហាត់ប្រាណពេលព្រលឹមឲ្យបានទៀងទាត់
ចុចអាន៖មួយថ្ងៃគួរហាត់ប្រាណយ៉ាងតិចប៉ុន្មាននាទី ល្អចំពោះសុខភាព?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


