ព័ត៌មានជាតិ
លោក ជា ចាន់តូផ្តល់អគារមណ្ឌលសុខភាពថ្មីស្រឡាង ១ខ្នងកម្ពស់២ជាន់ដល់ឃុំតាំងក្រសាំង
លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកស្ទុកនិងលោកស្រីខៀវស៊ីណាបានផ្តល់អគារមណ្ឌលសុខភាពតាំងក្រសាំងថ្មី១ខ្នងកម្ពស់២ជាន់ដើម្បីជាចំណងដៃក្នុងឆ្នាំថ្មីឆ្នាំ២០២១និងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជំនះ ៧ មករា។
អគារថ្មីនេះ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកឲ្យដំណើរការកសាងជាផ្លូវការ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកសន្ទុក។

អគារថ្មីនេះ មានកម្ពស់២ជាន់ បណ្ដោយ៤៥ម៉ែត្រ ទទឹង១៦ម៉ែត្រ និង២៨បន្ទប់ សាងសង់ពីថ្ម ក្នុងតម្លៃជាង២៥ម៉ឺនដុល្លាអាមេរិក។
លោក ជា ចាន់តូ បានមានប្រសាសន៍ថា ការកសាងអគារថ្មីសម្រាប់មណ្ឌលសុខភាពតាំងក្រសាំង នៅពេលនេះ មានតម្លៃធំធេងក្នុងការលើកស្ទួយសុខភាពប្រជាពលរដ្ឋ។ តាមរយះអគារថ្មីនេះដែរ បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ចំពោះតម្រូវការចាំបាច់ ក្នុងការថែរក្សាការពារ និងការលើកសុខាមាលភាព ជូនប្រជាពលរដ្ឋក្នុងតំបន់នេះ។

លោក ជា ចាន់តូ បានសំណូមពរដល់ក្រុមគ្រូពេទ្យ ឲ្យបង្កើនការយកចិត្តទុកដាក់ និងត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ ជាមួយនេះដែរ ក៏ត្រូវបន្តអប់រំប្រជាពលរដ្ឋអំពីវិធីការពារ ការឆ្លង រាលដាលជំងឺកូវីដ-១៩ជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោក ជា ចាន់តូ បានបញ្ជាក់ថា សមិទ្ធផលនេះកសាងឡើងស្របពេលដែលប្រជាជនកម្ពុជា ទូទាំងប្រទេស ប្រារព្ធ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជម្នះ៧មករា ថ្ងៃដែលប្រទេសកម្ពុជា ត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជា ប្រជាធិបតេយ្យផងដែរ។

លោក ជា ចាន់តូ បានចាត់ទុកសមិទ្ធផលថ្មីដែលកកើតឡើងលើទឹកដីស្រុកសន្ទុកនាពេលនេះ គឺបានមកពីកម្លាំងសាមគ្គី ពិសេសសុខសន្តិភាពកើតចេញពីនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


