Connect with us

ព័ត៌មានជាតិ

មុនឡើងភ្នំបូកគោត្រូវដឹងទិដ្ឋភាព៤សំខាន់ៗ សម្រាប់អ្នកទេសចរ

បានផុស

នៅ

ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​ភ្នំ​បូកគោ ​ឬឧទ្យាន​ជាតិ​បូកគោ មានកន្លែងកម្សាន្តច្រើន ប៉ុន្តែភ្ញៀវទេសចរភាគច្រើន មិនបានទៅដល់ និងស្គាល់កន្លែងទាំងអស់នោះ។ នៅក្នុងនោះដែរ អ្នកទេសចរត្រូវដឹងទិដ្ឋភាពចំនួន ៤សំខាន់ៗ មុននឹងឡើងទៅលើភ្នំបូកគោ។ ទិដ្ឋភាព ៤នោះរួមមាន ប្រវត្តិសាសន្រ្ត សាសនា វប្បធម៌ និងធម្មជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ សិទ្ធិ នាយកផ្នែកលក់ ទីផ្សារក្រុមហ៊ុនសុខាគ្រុប បានឱ្យដឹងថា ​លើកំពូលភ្នំបូកគោ មានទេសភាព​ស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ និងមានតំបន់ទេសចរណ៍បែបធម្មជាតិជាច្រើន មានដូចជា ទឹកធ្លាក់ ពពកវិល វាលស្រែ១០០ វាលស្រែ ៥០០ ខ្លោងទ្វារមេឃ វាលផ្កាបំពង់ក្រឡោម ថ្មប្រាសាទ តំបន់សមាធិ បឹងលើកំពូលភ្នំ និងដំណាក់ស្លាខ្មៅ ជាដើម។

ចំណែកផ្នែកសាសនា មានដូចជា រូបសំណាក់លោកយាយម៉ៅ វត្តសំពៅប្រាំ ដែលភ្ញៀវទេសចរជាតិ មានជំនឿលើ​សាសនាតែងតែចូលគោរពបូជាជាប្រចាំ រីឯងទេសចរអន្តរជាតិ តែងចូល វិហារឆឺច ផ្នែកសាសនាកាតូឡិច និងមាន​ព្រះវិហារចិន សម្រាប់ជនជាតិចិនផងដែរ។

ទាក់ទងនឹងកេរ្តិ៍ដំណែលប្រវត្តិសាស្រ្ត នៅលើភ្នំបូកគោ មានដូចជា អគារឡឺបូកគោផាឡេស និងដំណាក់ស្តេច ហើយតំបន់ខ្លះ នៅលើភ្នំ ក៏បានឆ្លុះបញ្ចាំងអំពីវប្បធម៌ខ្មែរដ៏ចំណាស់ផងដែរ។

បើតាមលោក កែវ សិទ្ធិ នៅចុងខែធ្នូនេះ សណ្ឋាគារសុខា បានរៀបចំកម្មវិធីជាច្រើន ដើម្បីទទួលភ្ញៀវទេសចរ ដែលមានបំណងឡើងកម្សាន្តឡើងភ្នំឆ្លងឆ្នាំសកល ដោយរៀបចំជាកញ្ចាប់ មានកន្លែងស្នាក់នៅ និងម្ហូបអាហារ ពិសេសកម្មវិធីកម្សាន្តផ្សេងៗ។

ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​ភ្នំ​បូកគោ ​ឬឧទ្យាន​ជាតិ​បូកគោ ​មាន​ចម្ងាយ​ប្រមាណ ១១ ​គីឡូម៉ែត្រ​ពី​ក្រុង​កំពត​ទៅកាន់​ជើងភ្នំ និង​ចម្ងាយ ៣២ ​គីឡូម៉ែត្រ ​ពី​ជើងភ្នំ​ដល់​កំពូលភ្នំ​។

បើ​តាមអ្នកឧកញ៉ា សុខ គង់ បានឱ្យ​ដឹងថា ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​ភ្នំ​បូកគោនេះ មាន​ផ្ទៃដី​ប្រមាណ ១៤០ ០០០ ​ហិកតា ប៉ុន្តែ​មានតែ​ផ្ទៃដី ៣ម៉ឺន​ហិកតា​ប៉ុណ្ណោះ​ ដែលកំពុង​អភិវឌ្ឍ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ នាទីutes មុន

មន្រ្តី​ធនាគារ​ប្រាប់​បច្ចេកទេស​មួយចំនួន​​ ពីការ​បោះពុម្ពក្រដាស​ប្រាក់​រៀលចរាចរលើទីផ្សារ​

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

អតីតប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ចាកចេញពីបក្ស​ PPP មុន​ការបោះឆ្នោត​៣មិថុនា

ព័ត៌មានជាតិ៣៣ នាទីutes មុន

​ស្តារប្រឡាយមេ ១ ខ្សែប្រវែង ១ ៧០០ ម៉ែត្រ ​ជួយដល់កសិករឃុំដារ​ ធ្វើ​ស្រែ​ប្រាំង​មួយ​ឆ្នាំ​បាន​ពីរ​ដង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តម្លៃប្រេងកើនឡើងពេលបញ្ចប់ការជួញដូរ ប៉ុន្តែមានកម្រិតជុំវិញកង្វល់ពាក់ព័ន្ធនឹងការផ្គត់ផ្គង់

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គមេបញ្ជាការទ័ព៖ សមយុទ្ធនាគមាសបាន​ក្លាយជា​និមិត្តរូបនៃ​កិច្ចសហប្រតិបត្តិការ​មិន​អាច​បំបែក​បានរវាងកម្ពុជា​-ចិន

Sokha Hotels

ព័ត៌មានពេញនិយម