KPT+
វិធី ៧ របៀប ក្នុងការប្រើប្រាស់កាកកាហ្វេម្ដងទៀត
ជារៀងរាល់ព្រឹក បន្ទាប់ពីឆុងកាហ្វេទទួលទានរួច កាហ្វេដែលនៅសេសសល់ភាគច្រើនគេយកទៅបោះចោលជានិច្ច ។ កាកហ្វេផ្ដល់អត្ថប្រយោជន៍ច្រើនណាស់សម្រាប់យើង ដូច្នេះក្រៅពីយកទៅចោលអ្នកអាចយកវាទៅប្រើដូចជា ៖
១. កម្ចាត់ក្លិនអាក្រក់

ដាក់កាហ្វេដែលទើបតែឆុងរួចថ្មីៗនៅក្នុងបន្ទប់ បន្ទប់ទឹក និងរថយន្តជាដើម ។ ក្លិនកាហ្វេដ៏ឈ្ងុយនឹងយកឈ្នះក្លិនអាក្រក់ទាំងឡាយជាពិសេសជួយឲ្យអារម្មណ៍អ្នកហិតស្រស់ស្រាយផងដែរ ។
២. សម្អាតឧបករណ៍ផ្ទះបាយ
មុនប្រើយកកាកកាហ្វេលាយនឹងសាប៊ូក្នុងបរិមាណល្មមសឹមយកទៅប្រើដុសសម្ភារៈផ្ទះបាយ ប៉ុន្តែលើកលែងវត្ថុប្រហោងៗព្រោះកាហ្វេអាចធ្វើឲ្យប្រឡាក់ជាប់ពណ៌ ។
៣. ដាក់ក្នុងផើងផ្កា

ដីកាហ្វេគឺជាប្រភពអាសូតដ៏ល្អសម្រាប់ការធ្វើជីកំប៉ុស ជំនួយការដាំរុក្ខជាតិក្នុងបរិយាកាសខុសពីធម្មជាតិដូចជា ផើងធ្វើពីផ្លាស្ទិច និងសម្ភារៈសំយោគផ្សេងទៀតឲ្យលូតលាស់ល្អដូចដុះក្នុងធម្មជាតិ ។
៤. ធ្វើជាជីកំប៉ុស
កុំប្រើកាកកាហ្វេផ្ទាល់ទៅលើរុក្ខជាតិ មុននឹងប្រើជាជី យើងត្រូវទុកឲ្យរលួសសិន ។ មូលហេតុដែលមិនអាចប្រើភ្លាមបាននោះគឺដោយសារ “កំដៅមានក្នុងដំណើរការរលួយអាចបំផ្លាញឫសរុក្ខជាតិ” ។
៥. ការពារសត្វល្អិត

សមាសធាតុមួយចំនួនដែលមាននៅក្នុងកាហ្វេដូចជា ជាតិកាហ្វេអ៊ីន និងឌីទែប៉េនអាចមានជាតិពុលខ្ពស់ចំពោះសត្វល្អិត ។ ពួកវាមានប្រសិទ្ធភាពក្នុងការទប់ស្កាត់មូស រុយផ្លែឈើ និងសត្វល្អិតផ្សេងៗទៀត ។
៦. កម្ចាត់ចៃពីសត្វចិញ្ចឹម
បន្ទាប់ពីមុជទឹកដុសសាប៊ូហើយ អ្នកអាចយកកាកកាហ្វេមកត្រដុសនៅរោមសត្វចិញ្ចឹមដើម្បីបំបាត់ចៃរួចលាងទឹកចេញទុកឲ្យស្ងួតជាការស្រេច ។
៧. ខាត់ស្បែក

អ្នកត្រូវការគ្រឿងផ្សំដូចជា កាកកាហ្វេ អំបិលស្ប៉ា អំពិលទុំ ប្រេងស្បែក ទឹកដោះគោបន្តិច និងដាក់ក្រូចតាមចិត្តចង់ ។ កូរល្បាយឲ្យសព្វយកមកត្រដុសស្បែក ៥-១៥នាទី ចាំលាងទឹកចេញ នោះអ្នកនឹងទទួលបានស្បែកដ៏ទន់ភ្លឺរលោងពីធម្មជាតិដោយគ្មានការព្រួយបារម្មណ៍រឿងផលប៉ះពាល់ ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ ចូលចិត្តផឹកកាហ្វេច្រើនពែងក្នុងមួយថ្ងៃ នឹងបង្កើនហានិភ័យនៃជំងឺវង្វេង
ចុចអាន ៖ កាហ្វេ និង តែបៃតង មួយណាមានជាតិកាហ្វេអ៊ីនតិច ហើយល្អដល់សុខភាព?
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៥ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


