KPT+
ពាក្យចចាមអារ៉ាមពីបញ្ហាមុន ៥ អ្នកវិទ្យាសាស្ត្រអះអាងថាមិនពិត
បញ្ហាមុនគឺជា រឿងធម្មតាសម្រាប់ស្បែកមនុស្ស ដោយសារតែចង់បានស្បែកស្អាតឥតខ្ចោះគ្នាយើងមួយចំនួនតែងតែជឿសំដីគេដោយមិនធ្វើការស្រាវជ្រាវជាមុនសិន ។ ដូច្នេះពាក្យចចាមអារ៉ាមខាងក្រោមនេះ នឹងត្រូវបកស្រាយឲ្យគ្រប់គ្នាដឹងច្បាស់ឈប់ជឿតៗគ្នាទៀត ៖
១. មុនកើតតែលើវ័យក្មេងប៉ុណ្ណោះ

ការកើតមុនក្នុងវ័យចាស់បន្តិចជារឿងធម្មតានោះទេ មិនមែនមានតែក្មេងៗឡើយដែលអាចកើតមុន ។ កត្តាបង្កឲ្យកើតមុនរួមមាន ការផ្លាស់ប្ដូរអ័រម៉ូន បាក់់តេរីលើស្បែក មិនជម្រុះកោសិកាចាស់ៗ និងបរិស្ថានមិនស្អាត ។
២. សូកូឡាធ្វើឲ្យកើតមុន
មានភស្តុតាងតិចតួចណាស់ដែលបង្ហាញថាសូកូឡាជាជនដៃដល់ក្នុងការកើតមុន ការពិតមកពីជាតិស្ករក្នុងវាទៅវិញទេ ។

៣. ផលិតផលទឹកដោះគោធ្វើឲ្យកើតមុន
ការផឹកទឹកដោះគោមួយកែវក្នុងមួយថ្ងៃបង្ហាញពីទំនាក់ទំនងនឹងការកើតមុន ផ្ទុយទៅវិញការផឹកទឹកដោះគោ ២ ទៅ ៦កែវមិនបង្កឲ្យកើតមុនទេ ។ សូម្បីតែយ៉ាអួរដែលធ្វើពីទឹកដោះគោក៏មិនបង្កឲ្យកើតមុនដែរ ដូច្នេះពាក្យចចាមរ៉ាមនេះត្រូវបានអ្នកវិទ្យាសាស្ត្របដិសេធជាដាច់ខាត ។
៤. អាហារបំពងធ្វើឲ្យកើតមុន
គ្រាន់តែអាហារមួយមុខមិនអាចបង្កទៅជាមុនយ៉ាងងាយស្រួលទេ វាត្រូវការការចូលរួមពីមជ្ឃដ្ឋានខាងក្រៅផងដែរទើបក្លាយជាមុន ។ បើខ្លាញ់ពិតជាបង្កឲ្យកើតមុនមែននោះការញ៉ាំត្រីដែលផ្ទុកខ្លាញ់អូមេហ្គាបីក៏បង្កឲ្យមានមុនដែរ ប៉ុន្តែខ្លាញ់អាហារប្រឡាក់មុខនឹងបង្កឲ្យកើតជាមុនបើលាងមិនជ្រះស្អាត ។
៥. អាហារស្អិតធ្វើឲ្យកើតមុន “ Gluten ”

ជាតិនេះមាននៅក្នុងនំប៉័ង និងនំជាច្រើន ហើយត្រូវមនុស្សនៅក្នុងអ៉ីនធឺណែតចូលចិត្តលើកមកនិយាយថាប៉ះពាល់ស្បែក ធ្វើឲ្យកើតមុន ។ អ្នកស្រាវជ្រាវបានបដិសេធដោយសារគ្មានភស្តុតាងឬការស្រាវជ្រាវណាបង្ហាញថាជាតិស្អិតនេះប៉ះពាល់ស្បែកឡើយ ។ ជាមួយគ្នានេះដែរ ការកាត់ផ្ដាច់ Gluten ដោយគ្មានការប្រឹក្សាពីគ្រូពេទ្យត្រឹមត្រូវអាចបណ្ដាលឲ្យស្ត្រេស និងខ្វះជីវជាតិ ហើយកើតមុនលើសដើម ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ អស់បារម្ភ! ដោះស្រាយបញ្ហាមុនខ្នងជាមួយក្បួនធម្មជាតិប៉ុន្មាននេះ
ចុចអាន ៖ ទម្លាប់ ៥ យ៉ាង អាចធ្វើឲ្យបញ្ហាមុនកាន់តែធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


