ព័ត៌មានជាតិ
ពលរដ្ឋងាយរងគ្រោះដោយកូវីដ-១៩ នៅស្រុកសាលាក្រៅទទួលអំណោយមនុស្សធម៌

លោកស្រី បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ប៉ៃលិន នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ បានជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋក្រីក្ រចំនួន២០០គ្រួសារ មកពី៤ឃុំ នៃមូលដ្ឋានស្រុកសាលាក្រៅ ដែលជួបការលំបាក ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩។
ក្នុងឱកាសនោះដែរ លោកស្រី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីចម្ងាយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ អត់ស្បៀងស្លាប់នោះទេ ។

លោកស្រី អភិបាលខេត្តបានលើកឡើងដែរថា ចំណែកប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជា គឺតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះប្រជាពលរដ្ឋទាំងការលះបង់ នាំយកនូវសន្តិភាព មកជូនប្រជាពលរដ្ឋ បានរស់នៅក្នុងភាពសុខសាន្ត និងតែងតែគិតគូរសុខទុក្ខការខ្វះខាត ចំពោះប្រជាពលរដ្ឋទូទៅជាពិសេសប្រជាពលរដ្ឋដែលមានការខ្វះខាត ក្នុងសម័យកាលកូវីដ-១៩ ដែលកំពុងឆ្លងរាតត្បាតទូទាំងសកលលោក។
លោកស្រី បាន ស្រីមុំ បានឲ្យដឹងថា បច្ចុប្បន្នដោយសារជំងឺកូវីដ-១៩ បានធ្វើឲ្យមានការប៉ះពាល់ដល់ជីវភាពនិងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ទើបសម្តេចតេជោ ហ៊ុន សែន មានគោលនយោបាយឲ្យស្ថាប័នពាក់ព័ន្ធជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវស្រង់ស្ថិតិប្រជាពលរដ្ឋឲ្យបានច្បាស់លាស់ ជាពិសេសអ្នកដែលទីទាល់ក្រពិតប្រាកដ ដើម្បីបានជួយសម្រាលជីវភាពការរស់នៅខ្វះខាតរបស់ពួកគាត់។


សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងអំឡុងវិបិត្តកូវីដ-១៩ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ៤០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកក្រូច១យួរ ផ្អក១កែវ និងឃីត១ (កន្ទេល១ មុង១ ភួយ១ ) និងថវិកាចំនួន៥ម៉ឺនរៀល។
ដោយឡែកគ្រួសារពិការចំនួន១៧នាក់ បានទទួលថវិកាឧបត្ថម្ភបន្ថែមក្នុង១គ្រួសារៗ ៥ម៉ឺនរៀល ពីលោក អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តប៉ៃលិន ផងដែរ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី