ព័ត៌មានជាតិ
អាជ្ញាធរបើកយុទ្ធនាការ ៦ ខែ លុបបំបាត់ការប្រើប្រាស់ពលករបរទេសខុសច្បាប់នៅកម្ពុជា
កម្ពុជាបើកយុទ្ធនាការរយៈពេល ៦ ខែ ដើម្បីលុបបំបាត់ការប្រើប្រាស់ហត្ថពលករបរទេសខុសច្បាប់នៅកម្ពុជាសំដៅចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យកាន់តែប្រសើរឡើង។

ថ្លែងក្នុងពិធីផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅកម្ពុជា ក្រោមអធិបតីភាពរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ មករានេះ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការអន្តរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស បានមានប្រសាសន៍ថា យុទ្ធនាការប្រតិបត្តិការរយៈពេល ៦ខែនេះបែងចែកជាពីរដំណាក់កាលដោយចាប់ផ្តើមអនុវត្តពីខែមករា ដល់ខែមិថុនា ដោយដំណាក់កាលទី១ចាប់ពីខែមករាដល់ខែមីនាឆ្នាំ២០២៣ជាដំណាក់កាលធ្វើការផ្សព្វផ្សាយដល់សហគ្រាសគ្រឹះស្ថាន ដែលមានប្រើប្រាស់ហត្ថពលកម្មបរទេស និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីយល់ជ្រួតជ្រាប និងចូលរួមអនុវត្ត ព្រមទាំងផ្សព្វផ្សាយបន្តនូវគោលការណ៍ វិធានការដែលច្បាប់បានកំណត់អំពីការងារអធិការកិច្ចហត្ថពលកម្មបរទេស។

លោក រដ្ឋមន្ត្រីបានបន្តថា ក្នុងដំណាក់កាលផ្សព្វផ្សាយនេះ តម្រូវឱ្យសហគ្រាស គ្រឹះស្ថាន ដែលប្រើប្រាស់ហត្ថពលកម្មបរទេសត្រូវបំពេញរបាយការណ៍ស្វ័យប្រកាស អំពីការប្រើប្រាស់ហត្ថពលកម្មបរទេស ដូចដែលមានគំរូផ្តល់ជូន និងត្រូវបញ្ជូនមកវិញ តាមរយៈការងារអធិការកិច្ចហត្ថពលកម្មបរទេស នៅរាជធានី-ខេត្ត ឱ្យបានមុនថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។
លោក រដ្ឋមន្ត្រីបានបន្តទៀតថា ចំណែកដំណាក់កាលទី២ អនុវត្តចាប់ពីខែមេសា ដល់បំណាច់ខែមិថុនា ជាដំណាក់កាលចុះអធិការកិច្ចជាក់ស្តែង នៅតាមគ្រប់សហគ្រាស គ្រឹះស្ថាន ដែលមានប្រើប្រាស់ហត្ថពលកម្មបរទេស ដោយផ្អែកតាមស្វ័យរបាយការណ៍ និងប្រតិទិនរបស់ក្រុមការងារ។
លោក រដ្ឋមន្រ្តី បានបន្ថែមទៀតថា រាល់ពេលចុះប្រតិបត្តិការត្រូវមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូង រាជធានី-ភ្នំពេញហើយក្នុងអំឡុងពេលប្រតិបត្តិការ ម្ចាស់ ឬនិយោជក ត្រូវបង្ហាញវត្តមានពលករបរទេសគ្រប់រូប និងឯកសារពាក់ព័ន្ធរបស់ពួកគេម្នាក់ៗ ដល់ក្រុមអធិការកិច្ចហត្ថពលកម្មបរទេស ស្របតាមខ្លឹមសារដែលបានកំណត់ក្នុងប្រកាសអន្តរ រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា រាល់ពេលចុះប្រតិបត្តិការត្រួតពិនិត្យ ក្នុងករណីរកឃើញបទល្មើសដទៃទៀត ក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេស ត្រូវរាយការណ៍ជូន អភិបាលរាជធានី-ខេត្ត ដើម្បីសុំគោលការណ៍ចាត់វិធានការស្របតាមនីតិវិធីច្បាប់។
លោករដ្ឋមន្ត្រីបានបន្ថែមថា ចំពោះផែនការសកម្មភាពនេះមានគោលបំណងក្នុងការចូលរួមចំណែកក្នុងការគាំទ្រដល់ផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ បទល្មើសពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ ការឆបោកតាមប្រព័ន្ធអនឡាញ បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ឬបទល្មើសផ្សេងៗទៀត។
ជាងនេះទៀតដើម្បីសំដៅកាត់បន្ថយជាអតិបរិមា និងឈានទៅរកការលុបបំបាត់នូវការប្រើប្រាស់ហត្ថពលករបរទេសមិនស្របច្បាប់ តាមគោលដៅ ឬទីតាំងអាជីវកម្មនានា តែមិនធ្វើឱ្យមានការប៉ះពាល់ ឬរំខានដល់មជ្ឈដ្ឋានជនបរទេស ដែលកំពុងស្នាក់នៅ ប្រកបមុខរបរ និងធ្វើការស្របច្បាប់ទូទាំងប្រទេសកម្ពុជា៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


