ព័ត៌មានអន្ដរជាតិ
Elon Musk ជួលអង្គរក្ស ១០០ នាក់ និងបំពាក់ឧបករណ៍សុវត្ថិភាពអស់ ១៤,៦០០ ដុល្លារដើម្បីការពារផ្ទះឪពុក
មហាសេដ្ឋីអាមេរិកលោក Elon Musk បានបង្កើនប្រព័ន្ធសន្តិសុខនៅផ្ទះរបស់ឪពុកលោកនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដោយបានជួលកងអង្គរក្សប្រហែល ១០០ នាក់ ចំពេលមានការភ័យខ្លាចថា ឪពុករបស់ខ្លួនអាចត្រូវបានចាប់ពង្រត់ ។

លោក Errol Musk ដែលជាឪពុករបស់ Elon Musk បាននិយាយថា “កូនប្រុសរបស់ខ្ញុំបានសម្រេចចិត្តធ្វើបែបនេះដើម្បីការពារខ្ញុំ បន្ទាប់ពីមានការគំរាមកំហែងនាពេលថ្មីៗនេះប្រឆាំងនឹងខ្ញុំនៅក្នុងប្រទេសអាហ្វ្រិកមួយនេះ” ។
លោក Errol Musk ក៏បានប្រាប់អ្នកសារព័ត៌មានដែរថា ក្រុមកូនប្រុសរបស់គាត់បានបង្កើនវិធានការសន្តិសុខ រួមទាំងដាក់ប្រព័ន្ធកាមេរ៉ាបច្ចេកវិទ្យាខ្ពស់ របងឆក់ និងឧបករណ៍ត្រួតពិនិត្យផ្សេងៗរបស់កងអង្គរក្សក្នុងផ្ទះរបស់គាត់នៅអាហ្វ្រិកខាងត្បូង ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២២ ហើយសរុបជាទឹកប្រាក់ប្រហែល ១៤,៦០០ ដុល្លារ ។

ចាប់តាំងពីទិញបាន Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារកាលពីខែតុលា ឆ្នាំ២០២២ មក, លោក Elon Musk បានជួបប្រទះនូវបញ្ហាស្មុគស្មាញជាច្រើន ជាពិសេសហេតុការណ៍កាលពីខែមុន មានមនុស្សដើរតាមរថយន្តដឹកកូនៗរបស់នៅក្នុងទីក្រុង Los Angeles ដោយសង្ស័យថា ពួកគេអាចនឹងធ្វើការចាប់ពង្រត់ណាមួយលើគ្រួសាររបស់លោក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


