ព័ត៌មានអន្ដរជាតិ
រកឃើញឯកសារសម្ងាត់បន្ថែមទៀតនៅផ្ទះរបស់លោក បៃដិន
អ្នកស៊ើបអង្កេតរបស់ក្រសួងយុត្តិធម៌អាមេរិកបានរកឃើញឯកសារសម្ងាត់របស់លោក ចូ បៃដិន ប្រមាណ ៦ ទំព័របន្ថែមទៀត បន្ទាប់ពីបានឆែកឆេរផ្ទះរបស់ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះក្នុងរដ្ឋ Delaware កាលពីពេលថ្មីៗនេះ ។

ការរកឃើញបន្ថែមនេះបានកើតឡើង បន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិក តែងតាំងរដ្ឋអាជ្ញាពិសេស ដើម្បីស៊ើបអង្កេតការកាន់កាប់ឯកសារសម្ងាត់របស់លោក បៃដិន ដោយផ្អែកលើការរកឃើញឯកសារបែបនេះពីមុននៅផ្ទះ និងការិយាល័យឯកជនរបស់គាត់ ។
ទន្ទឹមនោះ មេធាវីរបស់លោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា ឯកសារថ្មីដែលបានរកឃើញបន្ថែមនេះ មានតាំងពីពេលដែលលោក បៃដិន កំពុងបម្រើការជាសមាជិកព្រឹទ្ធសភា និងជាអនុប្រធានាធិបតីមកម្ល៉េះ ។

សេចក្តីថ្លែងការណ៍បាននិយាយទៀតថា លោកប្រធានាធិបតី និងជំទាវទីមួយមិនមានវត្តមាននៅក្នុងផ្ទះដែលត្រូវបានចូលឆែកឆេររកឯកសារសម្ងាត់ពីសំណាក់អ្នកស៊ើបអង្កេតនោះទេ ពោលមានតែបុគ្គលិកសេតវិមានប៉ុណ្ណោះ ក្នុងអំឡុងពេលនៃការស្វែងរកដែលមានរយៈពេលជិត ១៣ ម៉ោងនោះ ។
បើទោះជាយ៉ាងនេះក្ដី សេតវិមានប្ដេជ្ញានឹងបន្តសហការជាមួយក្រសួងយុត្តិធម៌ និងទីប្រឹក្សាពិសេស ដើម្បីជួយធានាថា ការស៊ើបអង្កេតនេះត្រូវបានធ្វើឡើងយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អាមេរិក ចោទ កូរ៉េខាងជើង ថាលួចផ្ដល់អាវុធឲ្យក្រុមទាហានស៊ីឈ្នួល រុស្ស៊ី ប្រើកម្ទេច អ៊ុយក្រែន
-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


