ជីវិតកម្សាន្ដ
Kanye West នាំប្រពន្ធថ្មី និងកូនស្រីទៅញ៉ាំអាហារពេលល្ងាចជុំគ្នា
ទីបំផុតកូនស្រី Kim Kardashian នាងតូច North West បានជួបជាមួយម្ដាយទីពីរ Bianca Censori ហើយ ។ អ្នកទាំងបីនាំគ្នាទៅទទួលទានអាហារនៅភោជនីយដ្ឋានជប៉ុនកាលពីថ្ងៃអាទិត្យ ទី២២ កន្លងផុតទៅ ។

គេសង្កេតឃើញមានសន្តិសុខមួយក្រុមជូននាងតូច North និងមិត្តភក្ដិម្នាក់ទៀតទៅភោជនីយដ្ឋានជប៉ុនមួយកន្លែងដែលមានទីតាំងក្នុងទីក្រុងម៉ាលីប៊ូ រដ្ឋកាលីហ្វ័រញ៉ា ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះ អ្នកតាមដានមិនទាន់ដឹងច្បាស់នៅឡើយទេថា Bianca ជាប្រពន្ធ Kanye ស្របច្បាប់ ឬ យ៉ាងណា ។ មួយវិញទៀតនាងជាមនុស្សដែល Kim មិនចូលចិត្ត និងសង្ស័យថាជាជនទីបីពេលមិនទាន់លែងលះទៀតផង ។
បើយោងតាមអ្នកក្បែរខ្លួនគ្រួសារ Kadashians បានឲ្យដឹងជាសម្ងាត់ថា Bianca ចាប់ផ្ដើមផ្លាស់ប្ដូរខ្លួនជាច្រើនកន្លែងដើម្បីឲ្យមើលទៅស្រដៀង Kim Kardashian តាំងពីដំបូងមកម្ល៉េះ ។ បញ្ហានេះនាំឲ្យមានការសង្ស័យ និងមិនពេញចិត្តជាខ្លាំងពីក្រុមគ្រួសារទាំងមូល ។

សឹងតែគ្រប់គ្នាមានការព្រួយបារម្មណ៍ពីវត្តមាន Bianca ក្នុងជីវិត North ដោយសារ Bianca មិនមែនជាមនុស្សល្អក្នុងភ្នែកគ្រួសារ Kardashians ឡើយ នាងកំពុងជាប់ការសង្ស័យពីរឿងរៀបគម្រោងការយកប្ដីគេ ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ មកដឹងបន្ថែមពី Bianca Censori ភរិយាថ្មីរបស់ Kanye West
ចុចអាន ៖ ប្រពន្ធថ្មី Kanye សង្ស័យថាជាជនទីបី តាំងពី Kim មិនទាន់លែងលះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


