ជីវិតកម្សាន្ដ
បវរកញ្ញាចក្រវាលអូស្ត្រាលីឆ្នាំ ២០២០ បើកចំហថា នាងស្រឡាញ់ភេទដូចគ្នា
បវរកញ្ញាចក្រវាលតំណាងឲ្យប្រទេសអូស្ត្រាលីក្នុងឆ្នាំ ២០២០ នាង Maria Thatti ត្រូវបានអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ បន្ទាប់ពីបញ្ចេញមុខមិត្តស្រីថ្មីជាសាធារណៈ និងបើកចំហថានាងស្រឡាញ់ភេទដូចគ្នា ។

កាលថ្ងៃទី ២៩ ខែ មករា នាង Maria Thattil ជាបវរកញ្ញាចក្រវាលអូស្ត្រាលីឆ្នាំ ២០២០ បានប្រកាសអំពីមិត្តស្រីនៅលើទំព័រផ្ទាល់ខ្លួន។ ស្របពេលជាមួយគ្នានោះដែរ នាងបានចែករំលែកអំពីរឿងស្នេហាដ៏រ៉ូមែនទិកក្នុងទស្សនាវដ្ដី Stellar ដោយនាងបានទម្លាយអត្តសញ្ញាណមិត្តស្រីដែលមានឈ្មោះ Jorgee Rae ហើយទាំងពីរមានអាយុ ២៩ ឆ្នាំដូចគ្នា និងមានថ្ងៃកំណើតដូចគ្នា។

ជាមួយគ្នានេះ Jorgee Rae ត្រូវបានគេស្គាល់ថាជាអ្នកជំនាញសុខភាពផ្លូវចិត្ត និងជាតារាស្ថិតលើបណ្តាញសង្គមនៅទី ក្រុងមែលប៊ន។ មុននោះគូស្នេហ៍មួយគូនេះបានណាត់គ្នាដោយសម្ងាត់ Maria Thattil មិនបានបង្ហោះរូបថតនៅលើទំព័រផ្ទាល់ខ្លួនរបស់នាងទេ។ ជាពិសេសកាលពីដើមឆ្នាំ ២០២២ នាង Maria Thattil បានបើកចំហថានាងជាមនុស្សសឡាញ់បានទាំងពីរភេទ ( bisexual ) ដោយនាងសារភាពថាធ្លាប់បានណាត់ជួបជាមួយមនុស្សស្រី និងមនុស្សប្រុសផងដែរ។

សូមជម្រាបដែរថា Maria Thattil បវរកញ្ញាចក្រវាលតំណាងឲ្យប្រទេសអូស្ត្រាលីក្នុងឆ្នាំ ២០២០ ហើយនាងថែមទាំងជាប់ចំណាត់ថ្នាក់ Top 10 នៅលើឆាកប្រកួតសម្រស់ Miss Universe 2020 នៅសហរដ្ឋអាមេរិក កាលពីពីរឆ្នាំមុនថែមទៀតផង៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖បវរកញ្ញាចក្រវាលថៃ Anna ស្លៀកឈុតក្រហមបង្អួតសាច់យ៉ាងចាស់ដៃ ក្នុងថ្ងៃចូលឆ្នាំ ចិន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


