ព័ត៌មានអន្ដរជាតិ
ប្អូនស្រី គីម ជុងអ៊ុន គ្មានឈ្មោះក្នុងបញ្ជីការិយាល័យនយោបាយ សង្ស័យមានតួនាទីថ្មី
លោកស្រី គីម យ៉ូជុង ត្រូវបានដកឈ្មោះចេញពីបញ្ជីការិយាល័យនយោបាយក្នុងសមាជលើកទី ៨ របស់គណបក្សពលករកំពុងកាន់អំណាចកាលពីថ្ងៃចន្ទដែលជំរុញឲ្យមានការរំពឹងទុកបងប្រុសរបស់លោកស្រីគឺលោក គីម ជុងអ៊ុន អាចកំពុងរៀបចំតួនាទីជំនួសសម្រាប់លោកស្រីក្នុងរបបនេះ ។
ទីភ្នាក់ងារព័ត៌មានគ្រប់គ្រងដោយរដ្ឋរបស់ក្រុងព្យុងយ៉ាង KCNA បានរាយការណ៍កាលពីថ្ងៃចន្ទនូវបញ្ជីឈ្មោះថ្មីសម្រាប់តំណែងការិយាល័យនយោបាយ ប៉ុន្តែឈ្មោះរបស់លោកស្រី គីម យ៉ូជុង បានបាត់ពីបញ្ជីនោះ ខណៈទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap ក៏បានពិពណ៌នាអំពីការមិនដាក់បញ្ចូលឈ្មោះរបស់លោកស្រី គីម យ៉ូជុង ផងដែរ ។
ទន្ទឹមនោះបើយោងតាមកាសែតកូរ៉េខាងត្បូងមួយទៀតឈ្មោះ Donga Ilbo ក៏បានឲ្យដឹងផងដែរថា ឈ្មោះរបស់លោក គីម យ៉ូជុង ក៏មិនត្រូវបានបញ្ចូលក្នុងបញ្ជីសម្រាប់ការិយាល័យគោលនយោបាយប្រតិបត្តិរបស់គណបក្សនេះដែរ ។
បន្ថែមពីនេះលោកស្រី គីម យ៉ូជុង ក៏បានព្រមានអំពីការបំផ្លាញការិយាល័យទំនាក់ទំនងអន្តរកូរ៉េនៅទីក្រុង Kaesong ផងដែរ ខណៈអគារនេះត្រូវបានបំផ្ទុះកាលពីខែមិថុនាឆ្នាំមុន ។
លោកស្រី គីម យ៉ូជុង ត្រូវបានតែងតាំងជាសមាជិកការិយាល័យនយោបាយដ៏សំខាន់នៅឆ្នាំ ២០២០ ហើយបានក្លាយជាមនុស្សលេចធ្លោ បន្ទាប់ពីលោកស្រីបានចេញសារជាច្រើនថ្កោលទោសចំពោះអ្នករត់ចោលជួរកូរ៉េខាងត្បូង និងកូរ៉េខាងជើងនៅកូរ៉េខាងត្បូងដែលចាប់ផ្តើមចែកចាយខិតប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ UPI
ចុចអាន ៖ លោក គីម ជុងអ៊ុន ទទួលបានមុខតំណែងស្នងឪពុក
ចុចអាន ៖ គីម ជុងអ៊ុន៖ ទោះអ្នកណាកាន់អំណាចក៏ដោយ អាមេរិកនៅតែជា “សត្រូវធំបំផុត” របស់កូរ៉េខាងជើង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


