ព័ត៌មានអន្ដរជាតិ
ស្រ្តីពីរក្រុមឈ្លោះគ្នា វាយតប់ដល់របូតអាវ ផ្អើលអ្នកដំណើរពេញយន្តហោះ
ជើងហោះហើរទៅកាន់ប្រទេសប្រេស៊ីល បានប្រែក្លាយទៅជាភាពចលាចល ខណៈការវាយតប់បានផ្ទុះឡើងរវាងស្ត្រីជាច្រើននាក់ ដោយពួកគេបានទះកំផ្លៀង និងស្រែកដាក់គ្នាទៅវិញទៅមកនៅចំពោះមុខអ្នកដំណើរផ្សេងទៀត។

លើសពីនេះ ស្រ្តីទាំងនោះថែមទាំងបានទាញសក់គ្នា និងប្រវាយប្រតប់រហូតដល់របូតអាវទៀតផង។ ហើយបើទោះបីជាបុគ្គលិកក្នុងកាប៊ីន បានព្យាយាមចូលអន្តរាគមន៍ដើម្បីបំបែកក៏ដោយ ក៏ឥតប្រយោជន៍ដែរ។

រឿងហេតុនេះ កើតឡើងក្នុងជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Gol Airlines ដែលហៀបនឹងចេញដំណើរពីទីក្រុង Salvador ទៅ Sao Paulo កាលពីថ្ងៃព្រហស្បតិ៍ទី០២ខែកុម្ភៈ។

ជម្លោះនេះ ត្រូវបានគេដឹងថា ផ្ទុះឡើងរវាងគ្រួសារពីរ ក្រោយពេលស្រ្តីជាម្តាយម្នាក់ បានសួរអ្នកដំណើរម្នាក់ទៀតថាតើនាងអាចប្តូរកៅអីជាមួយកូនរបស់គាត់បានទេ។

ប៉ុន្តែសំណើនេះត្រូវបានបដិសេធ ស្រាប់តែភ្លាមនោះ ស្រ្តីជាម្តាយបានខឹងសម្បាយ៉ាងខ្លាំង ហើយក៏ចាប់ផ្តើមវាយលើអ្នកដំណើរម្នាក់ទៀតតែម្តង។ ក្រោយមក ការវាយតប់ក៏កាន់តែខ្លាំងឡើង ដោយមានការចូលរួមពីសាច់ញាតិទាំងសងខាង។

នៅទីបំផុត ជម្លោះនេះអាចគ្រប់គ្រងបាន ហើយអ្នកដំណើរ១៥នាក់ត្រូវបាននាំចេញពីយន្តហោះ ហើយយន្តហោះក៏បានចេញដំណើរទៅកាន់គោលដៅរបស់ខ្លួន បន្ទាប់ពីពន្យារពេលជិត២ម៉ោង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកដំណើរមួយយន្តហោះ ចំណាយពេលជិះកន្លះថ្ងៃ ស្រាប់តែចុះចតនៅកន្លែងដដែល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


