Connect with us

ជីវិតកម្សាន្ដ

Will Smith ឈ្នះពានរង្វាន់ទីមួយ បន្ទាប់ពីរឿងអាស្រូវទះកំផ្លៀងនៅកម្មវិធី Oscar

បានផុស

នៅ

Will Smith បានឈ្នះពានរង្វាន់តារាសម្តែងល្អបំផុតសម្រាប់រឿង “Emancipation” នៅឯកម្មវិធី NAACP Image Awards នេះជាពានរង្វាន់ធំលើកដំបូងរបស់តារាសម្តែងរូបនេះ ចាប់តាំងពីរឿងអាស្រូវទះកំផ្លៀងនៅឯ Oscar ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Will Smith បានឈ្នះពានរង្វាន់តារាសម្ដែងល្អបំផុតសម្រាប់ការសម្ដែងរបស់គាត់ក្នុងរឿង “Emanci pation” កាលពីយប់ថ្ងៃសៅរ៍ ដែលជាការឈ្នះលើកដំបូងរបស់លោក ចាប់តាំងពីឧប្បត្តិហេតុដ៏អាក្រក់នៅ Oscars 2022 នៅពេលដែលលោកបានទះ Chris Rock នៅលើឆាក។ យោងទៅតាម Variety បានរាយការណ៍ថា Will Smith មិនមានវត្តមាននៅក្នុងពិធីទទួលពានរង្វាន់របស់លោកដោយផ្ទាល់ទេ ។

ការឈ្នះរបស់ Will Smith គឺជាលើកទីមួយបន្ទាប់ពីរឿងអាស្រូវនៅកម្មវិធី Oscar ដ៏ចម្រូងចម្រាស ដែលតារាសម្តែងបានទះកំផ្លៀង Chris Rock បន្ទាប់ពីរឿងកំប្លែងដ៏អាក្រក់អំពីប្រពន្ធរបស់លោកគឺ លោកស្រី Jada Pinkett Smith នៅពេលតារាសម្តែងរូបនេះត្រូវបានគេដាក់ឈ្មោះឱ្យឈ្នះពានរង្វាន់ Academy សម្រាប់តារាសម្តែងល្អបំផុតក្នុងតួនាទីរបស់គាត់នៅក្នុង “King Richard” ។

យ៉ាងណាមិញ បន្ទាប់ពីរឿង “Emancipation” ត្រូវបានពន្យារពេលចូលរួមដណ្តើមពាន Oscars ដោយសាររឿងអាស្រូវ Will Smith ក្រុមហ៊ុន Apple TV+ បានយករឿងភាគប្រវត្តិសាស្ត្រតែងតាំងដណ្តើមពានរង្វាន់ផ្សេងៗដោយប្រព្រឹត្តិនៅក្នុងអំឡុងខែតុលា ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Jeon Somi ក្លាយជាទូតសុឆន្ទៈម៉ាក Prada ផ្លូវការហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម១១ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

Sokha Hotels

ព័ត៌មានពេញនិយម